ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនប្រើ Storm Shadow វាយប្រហារឆ្លងដែនទ្រង់ទ្រាយធំ កម្ទេចរោងចក្រគីមីរុស្ស៊ី
កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំលើរោងចក្រគីមីនៅតំបន់ Bryansk របស់រុស្ស៊ី កាលពីល្ងាចថ្ងៃអង្គារទី២១ខែតុលា ដោយប្រើមីស៊ីលគ្រូស Storm Shadow ផលិតដោយអង់គ្លេស-បារាំង ដែលជាការវាយប្រហារឆ្លងព្រំដែនដ៏មានឥទ្ធិពលបំផុតមួយរបស់ទីក្រុងកៀវ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

យោងតាមសារព័ត៍មាន Kyiv Post អគ្គសេនាធិការរបស់អ៊ុយក្រែន បាននិយាយថា «ការវាយប្រហារដោយមីស៊ីល និងអាកាសរួមបញ្ចូលគ្នាដ៏ធំ» បានជ្រាបចូលទៅក្នុងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី និងបានវាយលុកទីតាំងសំខាន់នៃបរិវេណឧស្សាហកម្មយោធារបស់រដ្ឋឈ្លានពាន ដោយពណ៌នាអំពីគោលដៅថាជាកន្លែងផលិតរំសេវ សារធាតុផ្ទុះ និងប្រេងឥន្ធនៈរ៉ុកកែត។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «លទ្ធផលនៃការវាយប្រហារកំពុងត្រូវបានវាយតម្លៃ»។
ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៥៧គ្រឿង លើតំបន់ Bryansk ខណៈដែលអភិបាលតំបន់លោក Alexander Bogomaz បានបញ្ជាក់ថា តំបន់នេះ«ស្ថិតនៅក្រោមការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក និងមីស៊ីល»។
រោងចក្រគីមី Bryansk ពីមុនត្រូវបានដាក់ទណ្ឌកម្មដោយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សម្រាប់តួនាទីរបស់ខ្លួនក្នុងការជួយដល់ឧស្សាហកម្មការពារជាតិរុស្ស៊ី។

Storm Shadow ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយអង់គ្លេស និងបារាំងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារគោលដៅដែលបានគ្រោងទុកទុកជាមុនពីចម្ងាយពី ១៥៥ ទៅ ៣៤៩ម៉ាយ។ វាផ្ទុកក្បាលគ្រាប់ BROACH ទម្ងន់៤៥០គីឡូក្រាម ដែលត្រូវបានរចនាឡើងដើម្បីបុកទម្លុះគោលដៅដែលរឹងមាំ។
អង់គ្លេសបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ Storm Shadow លើគោលដៅនៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក មីស៊ីលនេះត្រូវបានប្រើប្រាស់នៅតំបន់ Bryansk, Kursk និង Crimea។
ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក John Healey បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ចាត់ទុកចក្រភពអង់គ្លេសជា«សត្រូវលេខមួយ» ដោយលើកឡើងពីតួនាទីនាំមុខរបស់ទីក្រុងឡុងដ៍ក្នុងជំនួយយោធាដល់អ៊ុយក្រែន។ លោក Healey បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់ចក្រភពអង់គ្លេសក្នុងការជួយបង្កើត«កម្លាំងពហុជាតិសាសន៍អ៊ុយក្រែន» ដើម្បីការពារផ្ទៃមេឃ និងសមុទ្ររបស់ប្រទេស ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេច៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


