ព័ត៌មានជាតិ
អ្នកទទួលផ្ញើរថយន្តនៅសាកលវិទ្យាល័យ ១ កន្លែង យកផ្លូវសាធារណៈធ្វើជាចំណត ត្រូវអាជ្ញាធរខណ្ឌ ៧ មករា ចុះណែនាំមិនអនុញ្ញាតឲ្យបន្តចត
កម្លាំងនគរបាលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា បានចុះណែនាំដល់អ្នកទទួលផ្ញើរថយន្តនៅសាកលវិទ្យាល័យ វ៉ាន់ដា ជាប់របងវត្តមង្គលវ័ន ដោយមិនអនុញ្ញាតឲ្យយកផ្លូវសាធារណៈធ្វើជាចំណត បង្កការកកស្ទះ និងផលលំបាកដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះទេ។


ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ ដោយមានការណែនាំពីលោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ៧ មករា បានចាត់ឲ្យកម្លាំងផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ និងប៉ុស្តិ៍មនោរម្យ ចុះណែនាំអ្នកទទួលផ្ញើរថយន្តនៅសាកលវិទ្យាល័យ វ៉ាន់ដា ស្ថិតក្នុងសង្កាត់មនោរម្យ ដែលគាត់យករថយន្តមកចតសងខាងផ្លូវលេខ ១២៤ ជាប់របងវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ចាប់ពីពេលនេះទៅមិនអនុញ្ញាតឲ្យយករថយន្តផ្ញើមកចតទាំងសងខាងផ្លូវទៀតទេ។

លោកអធិការ បានបញ្ជាក់ថា ក្រោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ លោកបានចាត់ឲ្យកម្លាំងផ្នែកជំនាញចុះទៅភ្លាមៗ ដោយណែនាំ និងធ្វើកិច្ចសន្យា មិនអនុញ្ញាតឲ្យបន្តចតរថយន្តអមសងខាងផ្លូវ បង្កការរំខានដល់ប្រជាពលរដ្ឋ និងអ្នកដំណើរនោះឡើយ ជាពិសេសធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ផងដែរ។

លោកអធិការសង្កត់ធ្ងន់ថា ក្រោយណែនាំរួច បើនៅតែបន្តចតនោះ នឹងចាត់វិធានការក្ដៅ ដោយស្ទូចរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌតែម្ដង។

សូមបញ្ជាក់ថា កន្លងមក តាមបណ្ដោយផ្លូវលេខ ១២៤ ជាប់របងវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ សាកលវិទ្យាល័យ វ៉ាន់ដា បានយករថយន្តមកចតលើអមសងខាងផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរចេញចូល ជាពិសេសអ្នកធ្វើដំណើរថ្មើរជើង ត្រូវដើរកណ្ដាលផ្លូវតែម្ដង ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល៕
អត្ថបទ ៖ សុភា


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


