ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ណែនាំខណ្ឌទាំង១៤ ចាត់វិធានការធ្វើអនាម័យជាប្រចាំ និងរៀបចំដាំកូនឈើតាមដងផ្លូវ
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈជាប់ជាប្រចាំ ជាមួយនឹងការប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើតាមដងផ្លូវនៅ ក្នុងមូលដ្ឋានរបស់ខ្លួន។

តាមសេចក្តីណែនាំស្តីពីការចាត់តាំងអនុវត្តទិវាអនាម័យបរិស្ថានជាតិ នៅរាជធានីភ្នំពេញបានឱ្យដឹងថា អនុលោមតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតទិវា អនាម័យបរិស្ថានជាតិ និងក្នុងគោលបំណងលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនា ពីប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យកែលម្អ សោភណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។
ដើម្បីធានានូវសោភណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់លើក កម្ពស់ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាម សំណល់រឹង ទីប្រជុំជនដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល។ រដ្ឋបាល រាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ សូមចូលរួមអនុវត្តនូវ សេចក្តីណែនាំដូចខាងក្រោម៖
១. រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈជាប់ជាប្រចាំ ដោយត្រូវ ប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើតាមដងផ្លូវនៅ ក្នុងមូលដ្ឋានរបស់ខ្លួន។
២. គ្រប់គ្រឹះស្ថាននានា សាលារៀន វត្តអារាម មន្ទីរពេទ្យ៖ សូមចាត់ចែងធ្វើអនាម័យទាំងក្នុង និងក្រៅ បរិវេណអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាម គោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការ កែច្នៃ) សំដៅធានាបរិយាកាសការងារល្អ និងសោភណភាព។
៣. រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម៖ ត្រូវធ្វើអនាម័យបរិស្ថានទាំងនៅក្នុង និងជុំវិញទីតាំង របស់ខ្លួន និងត្រូវអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូន អំពី ការគ្រប់គ្រង និងទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ។
៤. រមណីយដ្ឋាន មជ្ឈមណ្ឌលកំសាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន៖ ត្រូវធ្វើអនាម័យបរិស្ថាន ជាប់ជា ប្រចាំ ដើម្បីធានាសោភណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្ម សម្រាក លំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយដាក់ធុងសំរាម ឱ្យបានគ្រប់គ្រាន់ និងដឹកជញ្ជូនចេញឱ្យទាន់ពេលវេលា។៥. លំនៅដ្ឋាន៖ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យធ្វើអនាម័យបរិស្ថាន នៅតាមលំនៅឋាន និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាត ប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានសមស្រប តាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ ក្នុងទិសដៅធានាឱ្យ បាននូវគុណភាពបរិស្ថាន សោភណភាព និងអនាម័យ។
៦. មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវសហការជាមួយទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន៖ រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅទីតាំងសមស្របណាមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមូល និងបូកសរុបរបាយការណ៍លទ្ធផលអនុវត្តរបស់រដ្ឋបាលខណ្ឌទាំង១៤ ផ្ញើជូនរដ្ឋបាល រាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


