ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ប្រាប់ថា មិនបារម្ភលោកត្រាំនឹងបោះបង់ខ្លួន មុនកិច្ចពិភាក្សាជាមួយមេដឹកនាំចិន
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Lin Chia-lung បាននិយាយនាថ្ងៃអង្គារទី២៨ខែតុលានេះថា លោកមិនមានការព្រួយបារម្ភថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹង«បោះបង់ចោល» កោះនេះក្នុងអំឡុងកិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងប្រទេសកូរ៉េខាងត្បូង ទោះបីជាមានភាពមិនច្បាស់លាស់អំពីជំហររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងតៃប៉ិក៏ដោយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ លោក Lin បានលើកឡើងថា ទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិកនៅតែរឹងមាំ។ នៅពេលត្រូវគេសួរថាតើលោកបារម្ភថាលោកត្រាំអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់តៃវ៉ាន់ក្នុងអំឡុងពេលកិច្ចពិភាក្សាជាមួយលោកស៊ីឬទេ លោក Lin បានឆ្លើយថា «ទេ! ដោយសារទំនាក់ទំនងតៃវ៉ាន់ និងអាមេរិករបស់យើងមានស្ថិរភាពខ្លាំងណាស់។ មិនថាលើវិស័យសន្តិសុខ ជួញដូរ និងពាណិជ្ជកម្ម និងវិស័យផ្សេងទៀតទេ គឺមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ»។
លោកត្រាំ ត្រូវបានគេរំពឹងថានឹងជួបលោក ស៊ី នៅចុងសប្តាហ៍នេះនៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ បានធ្វើឲ្យមានការរំពឹងទុកនៅក្នុងទីក្រុងតៃប៉ិដែលថា លោកត្រាំ អាចផ្តល់សម្បទានលើកោះតៃវ៉ាន់ ក្នុងការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែទូលំទូលាយជាមួយទីក្រុងប៉េកាំង។
ចាប់តាំងពីចូលកាន់តំណែងកាលពីដើមឆ្នាំនេះមក លោកត្រាំ បានប្រែប្រួលក្នុងវិធីសាស្រ្តរបស់គាត់ចំពោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។ លោកបាននិយាយថា លោកស៊ី បានធានាគាត់ថានឹងមិនមានការឈ្លានពានតៃវ៉ាន់ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោនមិនទាន់យល់ព្រមលើការលក់អាវុធថ្មីណាមួយទៅឲ្យទីក្រុងតៃប៉ិក៏ដោយ។
សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើនដែរ មិនរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ប៉ុន្តែមានកាតព្វកិច្ចស្របច្បាប់នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដើម្បីផ្តល់ការគាំទ្រដល់កោះនេះ។
តៃវ៉ាន់ចូលរួមនៅក្នុង APEC ក្រោមឈ្មោះ «ចិនតៃប៉ិ» ហើយបញ្ជូនអ្នកតំណាងជំនួសប្រធានាធិបតីរបស់ខ្លួន ដើម្បីជៀសវាងការប៉ះទង្គិចការទូតជាមួយទីក្រុងប៉េកាំង។ មុនពេលចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង បេសកជននៃអង្គការ APEC របស់តៃវ៉ាន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Lin Hsin-i បាននិយាយថា វេទិកានេះបានផ្តល់នូវទម្រង់ដ៏មានតម្លៃសម្រាប់«អន្តរកម្មស្មើភាពគ្នា» ជាមួយសេដ្ឋកិច្ចផ្សេងទៀត។
ទន្ទឹមនឹងនេះ ភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិនៅតែបន្តកើនឡើង។ នាថ្ងៃអង្គារនេះ ប៉ូលិសនៅទីក្រុង Chongqing របស់ប្រទេសចិនបានប្រកាសពីការស៊ើបអង្កេតលើសមាជិកសភាតៃវ៉ាន់លោក Puma Shen នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ដោយចោទប្រកាន់គាត់ពីសកម្មភាព«ផ្តាច់ខ្លួន»។
ជាការឆ្លើយតប លោក Shen បានច្រានចោលទង្វើនេះថាគ្មានន័យ ដោយសរសេរនៅលើ Threads ថា «ប្រជាជនតៃវ៉ាន់មិនភ័យខ្លាចទេ»។ កន្លងមក រដ្ឋាភិបាលតៃវ៉ាន់បានប្រកាសថា ទីក្រុងប៉េកាំងគ្មានសិទ្ធិអំណាចលើកោះរបស់ខ្លួនទេ ដោយបានបញ្ជាក់ជាថ្មីថា «មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


