ព័ត៌មានអន្ដរជាតិ
ក្នុងជំនួបកំពូល ត្រាំ-ស៊ី មានការសម្រេចខ្លះ ប៉ុន្តែអ្នកវិភាគថា «គ្មានផលទេ»
ក្រោយជូបចរចាទ្វេភាគីជាមួយប្រធានាធិបតីចិន នៅប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការពិភាក្សារបស់លោកជាមួយសមភាគីចិន គឺមានផលល្អ បើទោះបីជា ភាគីបន្តរក្សាភាពស្ងប់ស្ងៀមក្រោយជំនួប។

ជំនួបកំពូលប្រធានាធិបតីអាមេរិក និងចិន បានប្រព្រឹត្តទៅនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣០ខែតុលា ក្នុងពេលដែលប្រទេសមហាអំណាចទាំងពីរកំពុងមានជម្លោះតានតឹងក្នុងវិស័យការទូតនិងពាណិជ្ជកម្ម រាប់ចាប់ពីរ៉ែកម្រ ដល់ទំនិញទូទៅ។ ក្នុងជំនួបកំពូលលើកដំបូងក្នុងរយៈពេល៦ឆ្នាំនេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងចង់ដឹងថាតើ ជំនួបពួកគេអាចរកឃើញកិច្ចព្រមព្រៀងអ្វីខ្លះដើម្បីឈានទៅបន្ថយភាពតានតឹង។
ប្រាប់អ្នកយកព័ត៌មាននៅមុនពេលឡើងយន្តហោះប្រធានាធិបតី Air Force One ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងទម្លាក់អត្រាពន្ធគយលើទំនិញចិនពី៥៧ភាគរយ មកនៅត្រឹម៤៧ភាគរយ ហើយ ថា ប្រធានាធិបតីចិនយល់ព្រមធ្វើការងារកាន់តែខ្លាំងបន្ថែមទៀតដើម្បីបញ្ឈប់ការហូរចូលនៃគ្រឿងផ្សំសារធាតុញៀញ Fentanyl ទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ AL Jazeera។
តាមសេចក្តីរាយការណ៍នោះ ប្រធានាធិបតី ដូណាល់ ត្រាំ បានបន្ថែមថា ប្រទេសចិននឹងបន្តទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិក និងបន្តនាំចេញរ៉ែកម្រទៅកាន់ទីផ្សារសហរដ្ឋអមេរិក។ លោក ត្រាំ ក៏បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែមេសាឆ្នាំ២០២៦ ខណៈប្រធានាធិបតីចិននឹងទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកបន្ទាប់ពីនោះ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហ៊ូ (Xinhua) បានដកស្រង់សម្តីលោកស៊ី ដែលបាននិយាយថា «ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសចិន និងសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាស៊ីជម្រៅ និងឈានដល់ការឯកភាពគ្នាលើដំណោះស្រាយចំពោះបញ្ហា»។
ប៉ុន្តែ អ្នកជំនាញសេដ្ឋកិច្ច Einar Tangen, អ្នកស្រាវជ្រាវនៅវិទ្យាស្ថានTaihe ក្នុងទីក្រុង ប៉េកាំង (Taihe Institute in Beijing) ដែលត្រូវបានសារព័ត៌មាន AL Jazeera ស្រង់សម្តី បានអះអាងថា ការសម្រេចចិត្តបន្ថយពន្ធរបស់លោកត្រាំនៅត្រឹមនោះគឹកិច្ចប្រជុំនេះគ្មានលទ្ធផលអ្វីទេ។
នៅក្នុងការពិភាក្សាលើកដំបូងនេះមន្ត្រីចិននិងសហរដ្ឋអាមេរិកសំខាន់ៗ បានចូលរួមក្នុងការពិភាក្សា។ មន្ត្រីទាំងនោះរួមមាន៖
សម្រាប់ភាគីចិន៖

ឧបនាយករដ្ឋមន្ត្រី លោក ហ៊ី លីហ្វេង (He Lifeng), លោក រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi), អនុរដ្ឋមន្ត្រីការបរទេស លោក ម៉ា សៅស៊ូ (Ma Zhaoxu), រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក វ៉ាង វេនតៅ (Wang Wentao), ប្រធានបុគ្គលិក លោក ចៃ គី (Cai Qi), និងប្រធានគណៈកម្មការអភិវឌ្ឍន៍និងកែទម្រង់ជាតិ លោក ហ្សេង សាន់ជី (Zheng Shanjie)។
សម្រាប់ភាគីអាមេរិក៖

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio, រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោក Scott Bessent, តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer, ប្រធានបុគ្គលិក លោកស្រី Susie Wiles, រដ្ឋមន្ត្រីពាណិជ្ជកម្ម Howard Lutnick, និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន David Perdu៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផលិតផលក្នុងស្រុកសំខាន់ៗមានចំណីអាហារ គ្រឿងទេស គ្រឿងសម្អាង កំពុងក្តាប់ចំណែកទីផ្សាររីកធំឡើង


