Connect with us

ព័ត៌មានជាតិ

​​ដូង​ក្រអូប​ធ្វើ​ឲ្យ​ស្រុក​សំពៅលូន​កាន់តែ​ល្បីទាក់ទាញទេសចរ​ កើបចំណូល​សេដ្ឋកិច្ច​ពលរដ្ឋក្នុងមូលដ្ឋាន

បានផុស

នៅ

លោក ហម សំខាន់ អភិបាលស្រុកសំំពៅលូន ខេត្តបាត់ដំបង ​បានឲ្យដឹងថា ស្រុកសំពៅលូនមានប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មប្រមាណ ៨៥ ភាគរយ ខណះក្រោយពលរដ្ឋ​វិល​ត្រឡប់ពីប្រទេសថៃវិញបានបន្តធ្វើកសិកម្មក្នុងស្រុកកំណើតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

ផលដំណាំកសិកម្មក្នុងស្រុកសំំពៅលូន ដែលកសិករចាប់យកភាគច្រើនមានដូចជា ដំឡូងមី ពោត មៀន ស្វាយ និង ដូងក្រអូប ដែលកំពុងពេញនិយម​មានការ​ពង្រីក​ការដាំដុះជាច្រើនហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក ហម សំខាន់ អភិបាលស្រុកសំំពៅលូនបាន​លើកឡើង​ថា តាមបណ្តាឃុំក្នុងស្រុក​កសិករ​មួយ​ចំនួន​ក្រោយពីបង្កបង្កើន​ផលដំណាំរួចរាល់ បានឆ្លៀតរកកម្រៃបន្ថែមតាមរយះធ្វើជាកម្មករ​ក្នុងស្រុក​គ្រាន់បានកម្រៃប្រចាំថ្ងៃ ក្នុងនោះមាន​នៅ​ក្រុមហ៊ុនកែច្នៃផ្លែដូងក្រអូប និងកន្លែងផ្សេងៗទៀតដែលម្ចាស់កសិដ្ឋានប្រមូលផលដំណាំ។ ខ្លះទៀតក៏បានធ្វើជាកម្មករសំអាតតាមចម្ការសម្រាប់ផ្តល់ការងាររកចំណូលបន្ថែម។

ជាងនេះទៅទៀត អាជាធរស្រុកក៏បានកត់សម្គាល់ឲ្យដឹងថា ពលរដ្ឋ​ខ្លះ​ក៏មានលក់ដូរម្ហូបចំណីអាហារ ខណះមានភ្ញៀវមកពីទីជិតឆ្ងាយមកកម្សាន្តតាមរមនីយដ្ឋាន និងតាមចម្ការក្នុងស្រុកជាបន្តបន្ទាប់។ ជាពិសេស ភ្ញៀវបានមកកម្សាន្តនៅតាមចម្ការដូងក្រអូបដែល​ល្បីសុះសាយថា ដូងក្រអូបនៅស្រុកសំពៅលូនមានរស់ជាតិផ្អែមឆ្ងាញ់ដឹតជាប់ក្នុងចិត្តតែម្តង។

លោក ហម សំខាន់ បាន​បញ្ចាក់ថា ក្នុងស្រុកសំពៅលូន ដំណាំដាំដុះ​សម្បូរបែប ហើយ​ប្រជាកសិករនៅក្នុងស្រុកមិនសូវទំនេរនោះទេ រវល់ប្រកបរបរកសិកម្មរៀងៗខ្លួន។ អ្វីដែលសំខាន់នៅក្នុងស្រុកសំំពៅលូន កសិករដាំដូងក្រអូបមានរសជាតិយ៉ាងល្បីល្បាញ ហើយបានទាក់ទាញភ្ញៀវមកកម្សាន្តច្រើនដើម្បីចង់ភ្លក់រសជាតិផ្ទាល់នៅហ្នឹងចម្ការតែម្តង។

សម្រាប់លោក ហម សំខាន់ “ក្នុងស្រុកសំពៅលូននេះ មិនសូវមានកសិករដាំដូងក្រអូបនោះទេ បើមានក៏តិចតួចដែរ ក្រៅពីមានកសិករម្នាក់ គឺអ្នកស្រី សុខចិន្តា ដែលបានដាំលើទំហំដី ៥ ហិកតា បើគិតជាដើមមានប្រមាណ ៧ ពាន់ដើមប៉ុណ្ណោះ។ តែលោកថា ពេលប្រមូលផលម្តងៗកសិករជាម្ចាស់ចម្ការបានច្នែផ្លែដូងលក់បានថ្លៃ អាចរកចំណូលបានយ៉ាងប្រសើរសម្រាប់គ្រប់គ្រងជីវភាពគ្រួសារប្រចាំថ្ងៃ ក្នុងនោះក៏បានទាញកម្លាំងពលករក្នុងស្រុកឲ្យមានចំណូលផងដែរ។

បើតាមអ្នកស្រី កេង សុខចិន្តា “ដូងក្រអូបអ្នកស្រី​បានដាំលើផ្ទៃដី ៥ ហិកតា។ បើគិតត្រឹមពេលនេះ ដាំបានរយះពេល​៥ ឆ្នាំ និង​ប្រមូលផល​បាន ២ ឆ្នាំ តែការប្រមូលផលផ្តោតលើការកែច្នៃផ្លែដូងលក់បានថ្លៃ។

អ្នកស្រី​អះអាង​ថា មិន​ចង់​ពង្រីកការដាំបន្តទេ ព្រោះអ្នកស្រី​នឹង​ចុះ​ប្រមូល​ទិញផ្លែដូងពីអ្នកស្រុកដើម្បីយកមកច្នៃផ្លែលក់ចំណេញបន្ត។

អ្នកស្រីបន្ត ផ្លែដូងដែលបានកែច្នៃរួចលក់បានចន្លោះពី ៣ ទៅ ៤ ពាន់ ៥ រយរៀលក្នុង ១ ផ្លែ ខណះការលក់ផ្លែដូង​ធម្មតា​បានត្រឹមតែ ១ ៣០០ រៀល ទៅ ១ ៨០០ រៀលប៉ុណ្ណោះ ហើយទីផ្សារសម្រាប់ផ្លែដូងច្នៃរួច បាន​បោះទៅឲ្យម៉ូយនៅតាមផ្សារទំនើប តាមម៉ាត និងបណ្តាខេត្តក្រុងមួយចំនួនដូចជា ខេត្តបាត់ដំបង ក្រុងភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្ត​សៀមរាបជាដើម៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម