Connect with us

សេដ្ឋកិច្ច

កសិដ្ឋានចិញ្ចឹមគោសាច់ RPRU គ្រោងបើកសត្តឃាតដោយផ្ទាល់

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមគោសាច់ RPRU ជាកសិដ្ឋានមួយស្ថិតនៅខេត្តបាត់ដំបង ដែលបច្ចុប្បន្នមានគោប្រមាណជិត៤ពាន់ក្បាល ខ គ្រោងបើកកន្លែងផ្គត់ផ្គង់សាច់ដោយខ្លួនឯងនាពេលខាងមុខនេះ ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ជំនូន ជាសហស្ថាបនិក នៃកសិដ្ឋាន RPRU ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្ន កសិដ្ឋានរបស់លោកនៅតែបន្តទិញគោចូលជារៀងរាល់ថ្ងៃ ខណៈកសិដ្ឋានមានគោសរុបជិត៤ពាន់ក្បាល ក៏ដោយ។ លោក បន្តថា សម្រាប់តម្លៃគោរស់នាពេលចុងក្រោយនេះ មានតម្លៃល្អជាងពេលកន្លងទៅ ដោយកសិដ្ឋានផ្ទាល់ទិញចូល ១១០០០រៀល ក្នុង១គីឡូក្រាម ទៅតាមប្រភេទគោគីឡូល្អៗ ផងដែរ។

យ៉ាងណាមិញ ចំពោះទីផ្សារសាច់នៅក្នុងស្រុកវិញ លោក ឆាយ ជំនូន បានឱ្យដឹងថា បច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រសាច់គោក្នុងស្រុកកាន់មានតម្រូវការខ្ពស់ ខណៈដែរប្រជាជនខ្មែរមុននឹងទទួលទានបានស្វែងយល់ពីប្រភពដើ​ម​នៃសាច់ ពិសេសគឺកសិដ្ឋានដែលចិញ្ចឹមគោសាច់ក្នុងស្រុកទាំងអស់ ផងដែរ។

កសិដ្ឋានដែលមានទីតាំងស្ថិតនៅ ស្រុកបាណន់ ខេត្តបាត់ដំបងមួយនេះ បច្ចុប្បន្នអាចមានសមត្ថភាពផ្គត់ផ្គង់គោរស់ទៅឱ្យឈ្មួញយកទៅកាន់លក់បន្តចំនួនប៉ុន្មានខេត្តផងដែរ ក្នុងនោះមាន៖ ខេត្តបន្ទាយមានជ័យ ព្រះសីហនុ និងខេត្តកណ្ដាល ជាដើម។

លោក ឆាយ ជំនូន បានបញ្ជាក់ដែរថា សម្រាប់ពេលខាងមុខនេះ កសិដ្ឋាន RPRU ក៏គ្រោងនឹងរៀបចំកន្លែងកាប់សាច់ (សត្តឃាត) ដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័សជាងមុនផងដែរ។

គួរជម្រាបថា កសិដ្ឋានចិញ្ចឹមគោសាច់ RPRU ជាកសិដ្ឋានមួយដែលបង្កើតឡើងកាលពីឆ្នាំ ២០២៣បច្ចុប្បន្នកសិដ្ឋានមានគោសរុបចំនួន ៣,៨០០ក្បាល និងបានទិញគោពីកសិករបន្ថែមជារៀងរាល់ថ្ងៃ។ កសិដ្ឋានមួយនេះ មានទីតាំងស្ថិតនៅភូមិ ព្រៃផ្ដៅ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម