ព័ត៌មានជាតិ
រោងចក្រកែច្នៃផ្លែឈើតម្លៃប្រមាណ ២៧ លានដុល្លារ បោះទីតាំងវិនិយោគក្នុងខេត្តបាត់ដំបង
រោងចក្រកែច្នៃផ្លែឈើដ៏ធំមួយទទូលបានការអនុញ្ញាតិពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបោះទីតាំងវិនិយោគនៅស្រុករតនមណ្ឌលខេត្តបាត់ដំបង។
រោងចក្រនេះបោះទុនវិនិយោគប្រមាណ ២៧ លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ១ ១៦០ កន្លែង។

រូបឯកសារ
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហាមានគម្រោងធំៗទទួលបានការអនុញ្ញាតិសម្រាប់ដំណើរការវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅស្រុកមេមត់ខេត្តត្បូងឃ្មុំ ដែលមានទុនវិនិយោគប្រមាណ ៨,៧ លានដុល្លារអាម៉េរិក គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រោងសំណង់គ្រប់ប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ស្ថិតនៅខេត្តស្វាយរៀង ដែលទំហំទុនវិនិយោគប្រមាណ ១៧ លានដុល្លារអាម៉េរិក គម្រោងវិនិយោគបង្កើតរោងចក្រផលិតទឹកស្អាត សម្អាតទឹក និងផ្គត់ផ្គង់អគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ដែលមានទំហំទុនវិនិយោគប្រមាណ ១១ លានដុល្លារអាម៉េរិក គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ ៤ ចំនួន ១០០ បន្ទប់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ស្ថិតនៅខេត្តស្វាយរៀងដែលមានទំហំទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក។
ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥១ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨ លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ២៧ ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦ គម្រោង។
បើតាមគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៨ ខែឆ្នាំ២០២៥ បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ីលានដុល្លារអាម៉េរិក។ បើប្រៀបធៀបនឹងគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ ២០២៤ ដែលមានត្រឹមតែ ៤១៤ គម្រោង ក្នុងរយៈពេល ៨ ខែ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ ទៅ ៧៧ គម្រោង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


