សេដ្ឋកិច្ច
គោមានតម្លៃល្អ ខណៈឈ្មួញសម្រុកទិញនាំចេញទៅវៀតណាម
កសិករជាអ្នកចិញ្ចឹមគោ បានប្រាប់ឱ្យដឹងថា ទីផ្សារគោហាក់មានតម្លៃល្អ ជាងឆ្នាំមុនៗ ស្របពេលដែលមានឈ្មួញសម្រុកទិញនាំចេញទៅវៀតណាម ជាមួយនឹងតម្រូវការខ្ពស់។

លោក ឆាយ ជំនូន សហស្ថាបនិក កសិដ្ឋានចិញ្ចឹមគោ RPRU ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា មួយរយៈចុងក្រោយនេះ ទីផ្សារចិញ្ចឹមគោរបស់កសិដ្ឋានលោក និងកសិករចិញ្ចឹមគោតាមផ្ទះ ហាក់មានទីផ្សារល្អ ខណៈមានឈ្មួញចុះទិញគោនាំចេញទៅវៀតណាម ក្នុងតម្លៃមួយដែលចាត់ទុកថាល្អខ្លាំងសម្រាប់កសិករ។

លោកបានថ្លែងបន្តថា តម្លៃគោរស់មួយរយៈចុងក្រោយនេះ កសិករអាចលក់បានក្នុងតម្លៃ១ម៉ឺនរៀល ក្នុងមួយគីឡូ នេះសម្រាប់គោខ្នាតធំៗ ដែលត្រូវទិញចូលកសិដ្ឋាន។ ជាងនេះទៅទៀត សហស្ថាបនិករូបនេះ ក៏បញ្ជាក់ដែរថា៖ «ស្របពេលដែលមានឈ្មួញសម្រុកទិញគោនាំទៅវៀតណាមច្រើន លោកផ្ទាល់ក៏ពិបាកបន្តិចក្នុងការទិញគោចូលកសិដ្ឋាន តែយ៉ាងណាលោកថា នេះជារឿងដែលល្អបំផុត សម្រាប់កសិករទាំងអស់ជាអ្នកចិញ្ចឹមគោក្នុងស្រុក»។
បច្ចុប្បន្នកសិដ្ឋានរបស់លោក ឆាយ ជំនូន មានគោសរុបចំនួនប្រមាណជិត ៧ពាន់ក្បាល ដែលគោទាំងនេះ សុទ្ធសឹងតែជាគោដែលបានទិញពីកសិករ ដើម្បីបំប៉នសាច់មុននាំចេញទៅលក់ឱ្យឈ្មួញយកទៅកាប់លក់បន្តចែកចាយទៅកាន់ទីផ្សារ ដែលជាតម្រូវការប្រចាំថ្ងៃ។



ស្ថិតក្នុងវ័យ ៥៥ ឆ្នាំ លោក សុខ អេង ជាកសិករចិញ្ចឹមគោ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា មួយរយៈចុងក្រោយនេះ លោកសង្កេតឃើញថា ទីផ្សារគោហាក់មានឈ្មួញចុះមកសួរទិញ ដែលអាចចាត់ទុកថាមានតម្រូវការច្រើនជាងឆ្នាំមុនៗ។
កសិកររូបនេះ បានបង្ហើបឱ្យដឹងថា ទីផ្សារគោ កាលពីពេលកន្លងទៅ ហាក់ធ្លាក់ថ្លៃខ្លាំង តែថ្មីៗនេះ មិនថាគោពូជ ឬគោគីឡូនោះទេ ឃើញថាមានឈ្មួញសួរនាំ និងចុះមកទិញច្រើនគួរសម ចំណែកតម្លៃវិញក៏បានល្អជាងពេលកន្លងទៅផងដែរ។


អាជីវករជាអ្នកលក់សាច់គោ ស្ថិតនៅផ្សារទួលសង្កែតូច រាជធានីភ្នំពេញ បានឱ្យដឹងថា តម្លៃសាច់នៅថ្ងៃទី៧ ខែកក្កដានេះ សាច់គោអាចលក់ចេញបាន ក្នុងតម្លៃចន្លោះពី ៣ម៉ឺន ៥ពាន់រៀល ទៅ ៣ម៉ឺន ៨ពាន់រៀល ក្នុងមួយគីឡូក្រាម៕



អត្ថបទ ៖ សួស សិត
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


