ព័ត៌មានអន្ដរជាតិ
ចិននឹងផ្អាកពន្ធបន្ថែម២៤%លើទំនិញអាមេរិក ហើយបន្ធូរបន្ថយពន្ធលើការនាំចូលកសិដ្ឋាន
យោងតាមរ៉យទ័រ គណៈកម្មការពន្ធគយរបស់ក្រុមប្រឹក្សារដ្ឋ បានប្រកាសនាថ្ងៃពុធទី៥ខែវិច្ឆិកានេះថា ប្រទេសចិននឹងផ្អាកការយកពន្ធបន្ថែម២៤%របស់ខ្លួន លើទំនិញអាមេរិកសម្រាប់រយៈពេល១ឆ្នាំ ខណៈដែលរក្សាការយកពន្ធ១០%ដដែល។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីសប្តាហ៍មុនរវាងប្រធានាធិបតី ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
គណៈកម្មាការគយចិន ក៏បានប្រកាសផងដែរថា ពន្ធគយមួយចំនួនរហូតដល់១៥%លើផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក នឹងត្រូវដកចេញចាប់ពីថ្ងៃទី១០ខែវិច្ឆិកា ដោយបន្ធូរបន្ថយពន្ធលើការនាំចូលសំខាន់ៗ ខណៈដែលប្រទេសទិញកសិកម្មធំជាងគេលើពិភពលោកមួយនេះស្វែងរកស្ថិរភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
ការកែសម្រួលនេះ គឺជាជំហានពន្ធគយដ៏សំខាន់ដំបូងរបស់ទីក្រុងប៉េកាំង ចាប់តាំងពីកិច្ចប្រជុំលោកស៊ីនិងលោកត្រាំ ដែលភាគីទាំងពីរបានពិពណ៌នាថាមានលក្ខណៈស្ថាបនា ចំពេលដែលកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីគ្រប់គ្រងភាពតានតឹងផ្នែកសេដ្ឋកិច្ច និងសន្តិសុខរវាងប្រជាជាតិទាំងពីរ៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


