ព័ត៌មានជាតិ
សមត្ថកិច្ចតាមក្រសោបបានយុវជន៥នាក់ពាក់ព័ន្ធការប្រើអាវុធ ដាវកាំបិត គ្រឿងញៀន
ខេត្តបាត់ដំបង៖ សមត្ថកិច្ចតាមក្រសោបយុវជន៥នាក់ពាក់ព័ន្ធនឹងការប្រើអាវុធ កាំបិត គ្រឿងញៀន ជាបន្តបន្ទាប់តាមចម្លើយសារភាព ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើធ្វើឡើងស្របតាមការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
លោក ឈឿង គឹមសុង បន្តថា ការចុះបង្ក្រាបលើកទី១ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទីនៅចំណុចមុខមន្ទីរពេទ្យវិសាលសុខ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកអាវុធដោយខុសច្បាប់០១ករណី និងបាននាំខ្លួនជនសង្ស័យចំនួន០៣នាក់មកកាន់ស្នងការដ្ឋាន។
ជនសង្ស័យទាំង៣នាក់រួមមាន ទី១ឈ្មោះសម្បត្តិ រតនៈ ហៅណាក់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី២ឈ្មោះ ហេង ទិត្យា ហៅចិន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរាស្រុកសង្កែ ខេត្តបាត់ដំបង និងទី៣ ឈ្មោះ ធឿន លីហុង ហៅព្រំ អាយុ២០ឆ្នាំមានទីលំនៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បន្តថា ក្រោយពីកម្លាំងសមត្ថកិច្ចបានធ្វើការសាកសួររួចក៏បានបន្តធ្វើការនាំខ្លួនជនសង្ស័យចំនួន០២នាក់ទៀតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤:២៣នាទី នៅចំណុចក្រុមទី១១ ភូមិគោក ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រួមមាន ទី១ឈ្មោះ ណន និត ហៅបឹម ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងទី២ឈ្មោះ ចន្ទ័ សិលា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រៅពីឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់ខាងលើសមត្ថកិច្ចក៏បានរកឃើញ និងដកហូតវត្ថុតាងមួយចំនួនរួមមានអាវុធខ្លីប្រើហ្គាស០១ដើម កាំបិតចំនួន០៣ដើម ម្សៅក្រាមពណ៌សស្រអាប់ច្រកក្នុងថង់ប្លាស្ទិកសង្ស័យមានសារធាតុញៀនចំនួន០៣កូនថង់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្នុងនោះក៏បានដកហូតម៉ូតូបាន០២គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង1AI.8425០ និង០១គ្រឿងទៀតម៉ាកស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង1O-1246។

បច្ចុប្បន្នជនសង្ស័យរួមទាំង៥នាក់រួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការខេត្តត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីក្រោយពីរៀបចំសំណុំរឿងរួចរាល់នៅថ្ងៃទី១៣ ខែមេសានេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


