ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលគ្រោងចេញច្បាប់ប្រហារជីវិតក្រុមសកម្មប្រយុទ្ធហាម៉ាស
សភាអ៊ីស្រាអែលបានបោះជំហានដំបូងឆ្ពោះទៅរកការអនុម័តច្បាប់ថ្មីមួយ ដែលនឹងអនុញ្ញាតឲ្យមានទោសប្រហារជីវិតលើជនណាដែលត្រូវចោទប្រកាន់ពីបទសម្លាប់ជនជាតិអ៊ីស្រាអែលក្នុងការវាយប្រហារភេរវកម្ម។

ចេញផ្សាយនាថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥ សារព័ត៍មាន The Telegraph បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយសមាជិកសភាស្តាំនិយម ទទួលបានការអនុម័តក្នុងការបោះឆ្នោតលើកដំបូងរបស់ខ្លួននៅក្នុងរដ្ឋសភាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដោយសំឡេង៣៩ទល់នឹង១៦។ នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្ហាញពីការគាំទ្រ ខណៈរដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir បានគំរាមដកគណបក្សរបស់គាត់ចេញពីក្រុមចម្រុះ ប្រសិនបើច្បាប់នេះមិនដំណើរការទៅមុខ។
បើត្រូវបានអនុម័តពេញលេញ ច្បាប់នេះនឹងធ្វើឲ្យមានភាពងាយស្រួលសម្រាប់តុលាការយោធានៅតំបន់ West Bank ក្នុងការកាត់ទោសប្រហារជីវិតសមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាស-ប៉ាឡេស្ទីន។ ចៅក្រមនឹងអាចសម្រេចដោយសំឡេងភាគច្រើន ជាជាងទាមទារឲ្យមានការសម្រេចជាឯកច្ឆ័ន្ទ។
មែនទែនទៅ ទោសប្រហារជីវិតមាននៅក្នុងច្បាប់របស់អ៊ីស្រាអែលអស់ជាច្រើនទស្សវត្សមកហើយ ប៉ុន្តែត្រូវបានប្រើប្រាស់តែម្តងគត់ក្នុងឆ្នាំ១៩៦២ ដើម្បីប្រហារជីវិតឧក្រិដ្ឋជនសង្គ្រាមណាស៊ី លោក Adolf Eichmann។
អ្នកគាំទ្រច្បាប់ថ្មីនេះនិយាយថា វានឹងរារាំងអំពើភេរវកម្ម។ សមាជិកសភាលោកស្រី Limor Son Har-Melech ដែលបានស្នើច្បាប់នេះ និងប្តីរបស់គាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មឆ្នាំ២០០៣ បានលើកឡើងថា «គ្មានគុកទៀតទេ គ្មានកិច្ចព្រមព្រៀងទៀតទេ គ្មានការកាត់ទោសព្យួរទៀតទេ។ នៅពេលដែលភេរវករម្នាក់ស្លាប់ គេមិនអាចត្រឡប់ទៅសម្លាប់នរណាម្នាក់ផ្សេងម្ដងទៀតឡើយ»។
លោក Ben-Gvir ដែលមកពីគណបក្សស្តាំនិយមជ្រុល Otzma Yehudit ហើយគាំទ្រសេចក្តីព្រាងច្បាប់នេះ បានប្រាប់ថា ច្បាប់នេះនឹងផ្តោតលើ«អំពើភេរវកម្មអារ៉ាប់»។ យ៉ាងណាមិញ ក្រុមអ្នករិះគន់និយាយថា ច្បាប់នេះមានភាពអយុត្តិធម៌ចំពោះប៉ាឡេស្ទីន ខណៈវាមិនមែនអនុវត្តលើអ៊ីស្រាអែលដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីននោះឡើយ។
សមាជិកសភាបក្សប្រឆាំង និងមន្ត្រីសន្តិសុខបានព្រមានថា វិធានការនេះអាចធ្វើឲ្យអំពើហិង្សាកាន់តែអាក្រក់ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ៊ីស្រាអែលនៅក្រៅប្រទេស។
សេចក្ដីព្រាងនេះ នឹងត្រូវការការបោះឆ្នោត២លើកទៀត មុននឹងអាចក្លាយជាច្បាប់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៩ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


