Connect with us

ព័ត៌មានជាតិ

ពលរដ្ឋបង្ហាញភាពឈឺចាប់ចំពោះទង្វើព្រៃផ្សៃរបស់យោធាថៃ ដែលបាញ់ប្រហារលើប្រជាជនខ្មែរ ស្លូតត្រង់

បានផុស

នៅ

ប្រជាពលរដ្ឋកម្ពុជា បានសម្ដែងការឈឺចាប់ចំពោះទង្វើដ៏ព្រៃផ្សៃរបស់យោធាថៃ ដែលបានបើការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បណ្ដាលឲ្យរងរបួស៣នាក់ និងបាត់បង់ជីវិតម្នាក់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមប្រជាពលរដ្ឋមួយរូប លោក ហង្ស រ៉ាវី បានលើកឡើងថា នេះគឺជាទង្វើទង្វើព្រៃផ្សៃ សាហាវយង់ឃ្នង និងអមនុស្សធម៌យ៉ាងខ្លាំងបំផុតរបស់យោធាថៃ ហើយលោកស្នើឲ្យសហគមន៍អន្តរជាតិ ដែលម៉ាឡេស៊ីជាប្រធានអាស៊ានប្តូរវេន ពិសេសមហាអំណាចសហរដ្ឋអាមេរិក ដែលជាម្ចាស់ហស្ថលេខីជាសាក្សីដឹងលឺ សូមមេត្តាបន្តជួយអន្តរាគមន៍បន្ទាន់ ក្នុងរកយុត្តិធម៌ជូនកម្ពុជា លើទង្វើដ៏អាក្រក់ ដែលភាគីថៃបានធ្វើមកលើប្រជាជន និងដែនអធិបតេយ្យភាពកម្ពុជា។

ជាមួយនឹងក្តីឈឺចាប់ដែលពិបាកនឹងលុបចេញពីចិត្ត លោក ហង្ស រ៉ាវី ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស សូមប្រកាសថ្កោលទោសជាខ្លាំងទៅលើទង្វើព្រៃផ្សៃរបស់យោធានៃប្រទេសថៃ ដែលបានបាញ់សម្លាប់ប្រជាជនស្លូតត្រង់របស់កម្ពុជា នៅលើដែនអធិបតេយ្យភាពកម្ពុជា។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងរងរបួស០៣នាក់ ខណៈភាគីកម្ពុជា ពុំបានតបតវិញនោះឡើយ។ ទាំងពលរដ្ឋទាំងថ្នាក់ដឹកនាំ និងកងទ័ពកម្ពុជា នៅតែបន្តរក្សាគោលជំហរគោរពច្បាប់អន្តរជាតិ និងគោរពកិច្ចព្រមព្រៀងសន្តិភាពជាធំ ដើម្បីបញ្ចៀសបានពីជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការពិភាក្សាតាមទូរសព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នារសៀលថ្ងៃទី១៤ វិច្ឆិកា នេះ បានប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថា «កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ»៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម