Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត អយុធ្យា លិច៣ខែហើយ ចំណែកមនុស្សស្លាប់ កើនច្រើនឡើងៗ

បានផុស

នៅ

ខេត្តអយុធ្យានៅតែបន្តលិចលង់ដោយគ្រោះទឹកជំនន់ដ៏អាក្រក់ ខណៈតួលេខមនុស្សស្លាប់ បានកើនឡើងជាបន្តបន្ទាប់ ឈានដល់១៩នាក់ គិតត្រឹមថ្ងៃអាទិត្យទី១៦ខែវិច្ឆិកាឆ្នាំ២០២៥។

(រូបថត៖ Laotian Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Amarin, ទំនប់ចៅប្រាយ៉ា ក្នុងខេត្ត Chainat នៅតែបន្តទម្លាយទឹកក្នុងកម្រិត ​២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី ធ្វើឲ្យទឹកហូរបុកមកខេត្តអយុធ្យា ជន់លិចផ្ទះជាង ៦០ ០០០ខ្នង។

(រូបថត៖ Laotian Times)

មនុស្សស្លាប់ទាំង១៩នាក់ ត្រូវបានរាយការណ៍នៅក្នុងស្រុក Sena, Phak Hai, Bang Ban, Bang Sai, Phra Nakhon Si Ayutthaya និង Bang Pa-in។

បន្ថែមពីលើការស្លាប់ ទឹកជំនន់ក៏ប៉ះពាល់ដល់មនុស្ស ៦២ ៤៥០គ្រួសារ ក្នុង៨៨៩ភូមិ, ១៣៦ឃុំ​ នៃ១១ស្រុកផងដែរ។

(រូបថត៖ Amarin)

សូមជម្រាបថា ពលរដ្ឋខេត្តអយុធ្យា ត្រូវរងទុក្ខធំ៣ខែមកហើយ ដោយរដ្ឋាភិបាលថៃ មិនសូវអើពើឡើយ ទុកឲ្យប្រជាជនលំបាក អ្នកខ្លះត្រូវដេកតាមចិញ្ចើមផ្លូវ និងខ្លះទៀតត្រូវរស់នៅលើទូក។

ដោយសារទ្រាំលែងបាន ទើបពលរដ្ឋខ្លះនាំគ្នាចេញធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋគិតគូរដល់ពួកគេ ហើយមានខ្លះទៀតអង្វរករ និងស្រែកសួរថា ម្តេចទុកពួកគេចោល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅ អយុធ្យា បន្តកើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម