ព័ត៌មានអន្ដរជាតិ
ប្រជាជនហ្វីលីពីន៦៥ ម៉ឺននាក់ប្រមូលផ្ដុំគ្នាក្នុងទីក្រុងម៉ានីលតវ៉ាប្រឆាំងអំពើពុករលួយ
មនុស្សប្រហែល ៦៥០,០០០ នាក់បានប្រមូលផ្តុំគ្នានៅក្នុងឧទ្យានធំមួយក្នុងទីក្រុងម៉ានីលកាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងនឹងរឿងអាស្រូវពុករលួយដ៏ធំមួយដែលពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងទឹកជំនន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៧ខែវិច្ឆិកា។

ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យមានការស៊ើបអង្កេតច្បាស់លាស់ និងស្មោះត្រង់ចំពោះការអះអាងថាមន្ត្រីរដ្ឋាភិបាល អ្នកតាក់តែងច្បាប់ និងអ្នកគ្រប់គ្រងជំនួយមួយចំនួនបានលួចប្រាក់ប៉េសូរាប់ពាន់លានពីគម្រោងសង្គ្រោះទឹកជំនន់ថាជាពិត ឬក្លែងក្លាយ។ មនុស្ស ២,០០០ នាក់ផ្សេងទៀតក៏បានធ្វើបាតុកម្មដាច់ដោយឡែកមួយនៅលើផ្លូវហាយវេក្បែរនោះផងដេរ។
អ្នកតវ៉ាជាច្រើនបាននិយាយថា ពួកគេខឹងសម្បារដោយសារតែប្រាក់បង់ពន្ធរបស់ពួកគេត្រូវបានយកទៅប្រើប្រាស់ដើម្បីសង្គ្រោះទឹកជំនន់។ អ្នកតវ៉ាម្នាក់បាននិយាយថា៖«គាត់ធុញទ្រាន់នឹងការបង់ពន្ធ ខណៈពេលដែលមន្ត្រីលួចលុយជាតិ»។
ជាការឆ្លើយតប រដ្ឋាភិបាលហ្វីលីពីនបានបញ្ជូនមន្ត្រីប៉ូលិសចំនួន ១៦,០០០ នាក់ដើម្បីរក្សាសន្តិភាពក្នុងការតវ៉ា ។ ចំណែកការិយាល័យទំនាក់ទំនងប្រធានាធិបតីបាននិយាយថា ប្រធានាធិបតី Ferdinand Marcos Jr. កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។
គួរបញ្ជាក់ថា នេះគឺជាការតវ៉ាប្រឆាំងអំពើពុករលួយចុងក្រោយបង្អស់ដែលបានកើតឡើងនៅទូទាំងប្រទេសហ្វីលីពីនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលប្រជាជនទាមទារឱ្យមានអភិបាលកិច្ចកាន់តែប្រសើរ និងដំណោះស្រាយពិតប្រាកដចំពោះបញ្ហាទឹកជំនន់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


