ព័ត៌មានអន្ដរជាតិ
ចិនប្រកាសមិនជួបជប៉ុននៅកិច្ចប្រជុំG20 ចំពេលភាពតានតឹងជុំវិញកោះតៃវ៉ាន់កើនកម្ដៅខ្លាំង
ប្រទេសចិនបានច្រានចោលលទ្ធភាពនៃការជួបប្រជុំទ្វេភាគីជាមួយប្រទេសជប៉ុននៅកិច្ចប្រជុំកំពូល G20 នាសប្តាហ៍ក្រោយ ដែលជាសញ្ញាមួយបង្ហាញពីភាពតានតឹងផ្នែកការទូតយ៉ាងគំហុកបន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើអត្ថាធិប្បាយថ្មីៗនេះទាក់ទងនឹងកោះតៃវ៉ាន់។

យោងតាមការចុះផ្សាយរបស់សារព័ត៍មាន Asahi ប្រទេសចិនកាលពីថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ បានប្រកាសថា លោក Li Qiang នាយករដ្ឋមន្ត្រីចិន នឹងមិនជួបជាមួយលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្វ្រិកខាងត្បូងនោះទេ។ ការបដិសេធនេះ កើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងតូក្យូថាបានធ្វើឲ្យខូចខាតដល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning បានថ្លែងថា ជប៉ុនគួរតែដកការអត្ថាធិប្បាយ«ខុសឆ្គង» របស់ខ្លួនលើកោះតៃវ៉ាន់ ដោយព្រមានថា ការលើកឡើងរបស់ជប៉ុនបានបង្កឲ្យមាន«ការខូចខាតធ្ងន់ធ្ងរ» ដល់ចំណងទ្វេភាគី។
វិវាទនេះបានផ្ទុះឡើងបន្ទាប់ពីលោកស្រី Sanae Takaichi បានថ្លែងទៅកាន់សភាកាលពីពេលថ្មីៗនេះថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់អាចជំរុញឲ្យជប៉ុនឆ្លើយតបផ្នែកយោធា។ ទីក្រុងប៉េកាំង ដែលអះអាងថាកោះដែលគ្រប់គ្រងខ្លួនឯងនេះជាទឹកដីរបស់ខ្លួន បានថ្កោលទោសសេចក្តីថ្លែងការណ៍នេះថាជាការបង្កហេតុ។
ដោយសារគ្មានការចរចាត្រូវបានគ្រោងទុករវាងមហាអំណាចអាស៊ីទាំងពីរនៅកិច្ចប្រជុំ G20 ភាពប្រេះឆាជុំវិញកោះតៃវ៉ាន់ហាក់បីដូចជានឹងកាន់តែស៊ីជម្រៅ ដោយធ្វើឲ្យការទូតក្នុងតំបន់មានភាពស្មុគស្មាញ នៅពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


