ព័ត៌មានជាតិ
រយៈពេល៥ឆ្នាំ គម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” រួមចំណែកលើកកម្ពស់សមធម៌សង្គមក្នុងវិស័យកសិកម្មកម្ពុជា
អង្គការអុកស្វាម ក្រោមការសហការជាមួយបណ្ដាអង្គការក្នុងស្រុក ក្រសួងរដ្ឋាភិបាល និងដៃគូក្នុងវិស័យឯកជន បានបិទបញ្ចប់ដោយមោទនភាព នូវគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែលបានអនុវត្តអស់រយៈពេល៥ឆ្នាំកន្លងមក។ គម្រោងនេះ បានចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមក គម្រោងបានជួយជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា ដោយបានជះឥទ្ធិពលលើគោលនយោបាយ បង្កើនសំឡេងសហគមន៍ និងលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាបន្ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអុកស្វាម នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។

ជាជាងផ្តោតលើកិច្ចអន្តរាគមន៍ដាច់ដោយឡែកផ្សេងៗពីគ្នា គម្រោងសមភាពសម្រាប់ទាំងអស់គ្នា ប្រើយុទ្ធសាស្ត្រប្រមូលផ្ដុំភាគីពាក់ព័ន្ធចម្រុះ ដើម្បីដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធក្នុងខ្សែច្រវាក់តម្លៃដំណាំចេក និងកៅស៊ូ។ តាមរយៈកិច្ចសន្ទនាថ្នាក់ជាតិ និងការចូលរួមពីមូលដ្ឋាន គម្រោងនេះបានឆ្លុះបញ្ចាំងក្ដីកង្វល់របស់កម្មករក្នុងវិស័យកសិកម្ម ដែលជំរុញឲ្យរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចគាំពារការងារ និងអនុវត្តច្បាប់របបសន្តិសុខសង្គម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំឱ្យមានការចុះធ្វើអធិការកិច្ចជាថ្មី និងការត្រួតពិនិត្យឡើងវិញ ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលនេះជាសញ្ញានៃការឆ្ពោះទៅរកគណនេយ្យភាព និងសុខុមាលភាពកម្មករប្រសើរជាងមុន ។
គម្រោងសមភាពសម្រាប់ទាំងអស់គ្នា ក៏បានជំរុញលទ្ធភាពទទួលបានយុត្តិធម៌ តាមរយៈការគាំទ្រនីតិវិធីថ្មីៗ ដែលអនុញ្ញាតឱ្យកម្មករម្នាក់ៗដាក់ពាក្យបណ្តឹង និងស្វែងរកដំណោះស្រាយតាមរយៈយន្តការសន្ធានកម្ម និងមជ្ឈត្តកម្មជាផ្លូវការ។ ការជំរុញនេះធានាថា បណ្ដឹងសារទុក្ខនៅកន្លែងធ្វើការត្រូវបានដោះស្រាយដោយយុត្តិធម៌ និងមានតម្លាភាព ដោយជួយពង្រឹងសិទ្ធិរបស់កម្មករកសិកម្មនៅក្នុងខេត្តចំនួន៦ រួមមានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងរតនគិរី។
គម្រោងនេះក៏បានជះឥទ្ធិពលដល់ការចូលរួមរបស់ពលរដ្ឋផងដែរ ដោយក្នុងនោះ គម្រោងបានជួយលើកកម្ពស់កិច្ចសន្ទនាបែបស្ថាបនារវាងសហគមន៍ និងអាជ្ញាធរ។ តាមរយៈការរំលេចបញ្ហាក្នុងមូលដ្ឋានឱ្យបានដឹងដល់ថ្នាក់ជាតិ គម្រោងសមភាពសម្រាប់ទាំងអស់គ្នា បានជួយជំរុញឱ្យមានការឆ្លើយតបជាគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការអនុវត្តការងារអភិបាលកិច្ចឱ្យកាន់តែមានការឆ្លើយតបខ្លាំងជាងមុន។ ការងាររបស់គម្រោងដែលផ្ដោតលើការវិនិយោគប្រកបដោយទំនួលខុសត្រូវ និងសិទ្ធិដីធ្លីបានជួយធ្វើឲ្យភាគីពាក់ព័ន្ធកាន់តែយល់ដឹងស៊ីជម្រៅ ទាក់ទងនឹងការអនុវត្តទម្លាប់អនុវត្តបែបបរិយាបន្ន និងគិតគូរពីវិវាទ ដែលទាំងនេះគឺជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ជាងមុន។
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម មានប្រសាសន៍ថា “គម្រោង សមភាពសម្រាប់ទាំងអស់គ្នា បានបង្ហាញថា ការផ្លាស់ប្ដូរយូរអង្វែងកើតចេញពីសកម្មភាពជាសមូហភាព និងការសន្ទនាយ៉ាងមោះមុត ។ តាមរយៈការកៀរគរកម្មករ សហគមន៍ និងអ្នកធ្វើការសម្រេចចិត្តឱ្យមកជួបជុំគ្នា មានន័យថាយើងបានជួយរៀបចំគោលនយោបាយផ្សេងៗ ដែលការពារសិទ្ធិ និងលើកកម្ពស់សមធម៌នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា”។
លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការ ស៊ីលីកា មានប្រសាសន៍ថា “គម្រោងនេះផ្ដល់ភាពអង់អាចដល់សហគមន៍ឲ្យហ៊ាននិយាយស្ដីឱ្យគេបានដឹង ។ រាប់តាំងពីកសិករនៅមូលដ្ឋាន រហូតដល់វេទិកាថ្នាក់ជាតិ គឺយើងបានឃើញថា ការចូលរួមបែបបរិយាបន្នអាចជំរុញឱ្យមានការកែប្រែគោលនយោបាយពិតប្រាកដ និងពង្រឹងដល់អភិបាលកិច្ចតាមបែបលទ្ធិប្រជាធិបតេយ្យ”។

ភាពធន់នឹងអាកាសធាតុ និងសមភាពយេនឌ័រ ក៏ជាផ្នែកស្នូលនៃការងារតស៊ូមតិរបស់គម្រោងសមភាពសម្រាប់ទាំងអស់គ្នា ផងដែរ។ តាមរយៈការពិគ្រោះយោបល់ និងឯកសារគោលនយោបាយ គម្រោងនេះបានរួមចំណែកដល់របៀបវារៈជាតិស្តីពីអាកាសធាតុរបស់ប្រទេសកម្ពុជា ដោយលើកកម្ពស់ថាមពលកកើតឡើងវិញ និងយុទ្ធសាស្ត្រសម្របខ្លួនប្រកបដោយបរិយាបន្ន។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើមនានាដូចជា “ទឹកភ្នែកពណ៌ស” ជាដើម បានប្រើប្រាស់សិល្បៈ និងសកម្មនិយម ដើម្បីបង្ហាញពីបទពិសោធន៍របស់ស្ត្រី ដែលបានបំផុសឱ្យមានការសន្ទនាជាសាធារណៈ និងជំរុញយុត្តិធម៌យេនឌ័រ។
បើទោះបីជាគម្រោង សមភាពសម្រាប់ទាំងអស់គ្នា បានបិទបញ្ចប់ហើយក្ដី ប៉ុន្តែមរតករបស់អ្វីដែលគម្រោងបានធ្វើ គឺជាការផ្លាស់ប្ដូរយូរអង្វែង ដែលបានជួយជំរុញឱ្យមានកិច្ចគាំពារកាន់តែប្រសើរជាងមុនដល់កម្មករ សហគមន៍កាន់តែមានភាពអង់អាច ហើយវិស័យកសិកម្មរបស់កម្ពុជាកាន់តែមានភាពយុត្តិធម៌ និងចីរភាព នាពេលអនាគត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


