ព័ត៌មានអន្ដរជាតិ
អានុទីន បញ្ជាក់ការមិនដំឡើងអាករលើតម្លៃបន្ថែម ក្រោយរងការរិះគន់ពីអាជីវកម្មថៃ
លោកនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល បានច្រានចោលក្ដីបារម្ភជុំវិញការដំឡើងពន្ធអាករលើតម្លៃបន្ថែម (VAT) ដល់ ៨,៥% ដោយទទូចថា អត្រាបច្ចុប្បន្ន ៧% នឹងមិនមានការផ្លាស់ប្ដូរទេ នៅពេលដែលថៃត្រូវស្ដារសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការបញ្ជាក់ជំហររបស់លោក អានុទីន ធ្វើឡើងក្រោយក្រុមអាជីវកម្មថៃ ជាពិសេសខាងវិស័យភោជនីយដ្ឋាន បានរិះគន់លើគម្រោងដំឡើង VAT ដល់ ៨,៥% ត្រឹមឆ្នាំ ២០២៨ ដោយលើកឡើងថា វានឹងបង្កើនសម្ពាធអតិផរណា និងការចំណាយសម្រាប់់ការរស់នៅរបស់ប្រជាជន។ កន្លងមក រដ្ឋាភិបាលថៃមានគម្រោងដំឡើង VAT ពី ៧% នាពេលបច្ចុប្បន្ន ដល់ ១០% ត្រឹមឆ្នាំ ២០៣០ ដោយរំពឹងថា វានឹងជួញជំរុញស្ថិរភាពហិរញ្ញវត្ថុជាតិ។
លោកបានពន្យល់ថា តាមច្បាប់ថៃ VAT គួរតែត្រូវប្រមូលក្នុងអត្រា ១០%។ លោកបាននិយាយថា ការណ៍ដែលរដ្ឋាភិបាលយក ៧% ជាយូរមកហើយនោះ គឺដោយសារតែករណីលើកលែងដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គម និងសេដ្ឋកិច្ចថៃ ដែលដើរអូសជើង។
លោក អានុទីន បានគូសបញ្ជាក់ទៀតថា គម្រោងដំឡើង VAT ដល់ ១០% នៅឆ្នាំ ២០៣០ គឺជាផ្នែកមួយនៃគម្រោងសារពើពន្ធរយៈពេលវែង ដែលស្របតាមតម្រូវការផ្នែកច្បាប់។ លោកបានបន្ថែមថា៖ «តាមពិតទៅ មិនចាំបាច់ព្រួយបារម្ភទេ។ យើងនឹងមិនមានការដំឡើងអាការលើតម្លៃបន្ថែម នៅពេលនេះទេ»។
ដោយបញ្ជាក់នូវជំហរ «មិនដំឡើងដាច់ខាត» នាពេលបច្ចុប្បន្ន លោក អានុទីន និយាយថា ប្រទេសថៃ កំពុងស្ថិតនៅក្នុងដំណាក់កាលស្ដារសេដ្ឋកិច្ចឡើងវិញ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅលើឆាកពិភពលោក។
ថ្មីៗនេះ ឧស្សាហកម្មភោជនីយដ្ឋានថៃ បានសម្តែងការព្រួយបារម្ភចំពោះសំណើរបស់រដ្ឋាភិបាលក្នុងការដំឡើង VAT ដោយព្រមានថា វានឹងដាក់បន្ទុកលើសលប់លើអាជីវកម្ម និងជំរុញអតិផរណា ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចំណាយលើការរស់នៅរបស់សាធារណជន។
លោក Sorathep Rojpotjanaruch ប្រធានក្លឹបអាជីវកម្មភោជនីយដ្ឋាន បានទទួលស្គាល់ពីតម្រូវការសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ ប៉ុន្តែបានជំរុញឱ្យគណៈរដ្ឋមន្ត្រីថៃ ពិចារណាឡើងវិញអំពីការដំឡើង VAT សម្រាប់វិស័យជាក់លាក់៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


