ជីវិតកម្សាន្ដ
ទោះមិនជាប់ Top បវរកញ្ញាអន្តរជាតិ! ពេជ្រវលក្ខណ៍ បានខំប្រឹងអស់ពីសមត្ថភាពហើយ ខណៈទើបត្រឡប់មកមាតុភូមិវិញ
បវរកញ្ញាតំណាងកម្ពុជា សូរ ពេជ្រវលក្ខណ៍ បានត្រលប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី ២៩វិច្ឆិកានេះ ក្រោយកម្មវិធីប្រកួតបវរកញ្ញា Miss International Beauty Pageant ដែលរៀបចំធ្វើនៅ Yoyogi National Gymnasium ទីក្រុងតូក្យូ រកឃើញម្ចាស់មកុដកាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជាលទ្ធផល ជ័យលាភីគឺបានទៅបវរកកញ្ញា Catalina Duque ដែលមកពីប្រទេស Colombia ដោយមានបេក្ខនារីមកពីជាង ៨០ប្រទេសចូលរួម ខណៈកម្ពុជាមិនបានបោះជំហានចូល Top 20 បាននោះឡើយ។

ដ្បិតមិនបានចូល Top តែសាធារណជនដែលជាអ្នកគាំទ្របវរកញ្ញាកម្ពុជារូបនេះ ពិតជាបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កញ្ញា។ តួយ៉ាង ក្នុងការឈានជើងទៅប្រកួតនៅជប៉ុននេះដែរ កញ្ញាក៏ទទួលបានការលើកទឹកចិត្តច្រើនពីអ្នកក្នុងចង្កោមអ្នកសិល្បៈ អនុប្រធានសមាគសិល្បករខ្មែរ ពិសេសការអញ្ជើញចូលរួមលើកទឹកចិត្តដោយផ្ទាល់ពីខាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនផងដែរ។

គួរជម្រាបដែរថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានចូលរួមក្នុងកម្មវិធី «The 63rd Miss International Beauty Pageant in Tokyo» ដែលរៀបចំធ្វើនៅ Yoyogi National Gymnasium នៃទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក AKEMI SHIMOMURA ប្រធានសមាគមវប្បធម៌អន្តរជាតិ។
ក្នុងនោះ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម និងលោកស្រី អ៊ុន ពិសី លេខាធិការទី២ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានតំណាងស្ថានទូត អញ្ជើញចូលរួមក្នុងកម្មវិធី «The 63rd Miss International Beauty Pageant in Tokyo» ដើម្បីលើកទឹកចិត្តដល់កញ្ញា សូរ ពេជ្រវលក្ខណ៍ ដែលតំណាងកម្ពុជា ចូលរួមនៅកម្មវិធីប្រកួតខាងលើ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


