កីឡា
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅខេត្តសៀមរាប មានបរទេស ៣០០០នាក់មកពី ៨៦ប្រទេសលើពិភពលោក
ព្រឹត្តិការណ៍រត់ប្រណាំងដ៏ល្បីប្រចាំនៅប្រទេសកម្ពុជា «ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ» លើកទី៣០ នៅតំបន់អង្គរវត្ត មានអ្នកចុះឈ្មោះចូលរួមសរុប ១៦០០០នាក់ដោយក្នុងនោះមានបរទេស ៣០០០នាក់មកពី ៨៦ប្រទេសលើពិភពលោក។

ទិដ្ឋភាពរត់កន្លងទៅ
ខួបលើកទី៣០ នៃព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ប្រចាំឆ្នាំ២០២៥ នេះមានសន្ទុះអ្នកគាំទ្រ និងចុះឈ្មោះជាច្រើនរហូតដល់ទៅ ១៦០០០នាក់ឯណោះ។ ជាមួយគ្នានោះដែរគឺមានបរទេសចួលរួមចំនួន ៣០០០នាក់ដែលមកពី ៨៦ប្រទេសនៅជុំវិញពិភពលោក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់លើកឡើងថាខួប ៣០ឆ្នាំនេះនឹងរៀបចំព្រឹត្តិការណ៍ឲ្យមានភាពអធិកអធមជាងរាល់ឆ្នាំដើម្បីជាការអបអរផង និងបង្កើនភាពសប្បាយរីករាយដល់អ្នកចូលរួមទាំងអស់គ្នាផង។ ព្រោះនេះជាការបញ្ជាក់ពីដំណើរការរៀបចំបានរហូតដល់ទៅ ៣០ឆ្នាំមកហើយជាមួយអ្នកស្រឡាញ់គាំទ្រវិស័យកីឡារត់ប្រណាំងតាំងពីដើមមក។

ចំណុចចេញដំណើរ
បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥ មានគឺមាន ១០ វិញ្ញាសារ។
- ចម្ងាយ ២១ គ.ម រទេះពិការ (ទាំង បុរស និង នារី) ចេញដំណើរម៉ោង ៥:១៥នាទីព្រឹក
- ចម្ងាយ ២១ គ.ម (ទាំង បុរស និង នារី) ចេញដំណើរម៉ោង ៥:៣០នាទីព្រឹក
- ចម្ងាយ ១០ គ.ម (ទាំង បុរស និងនារី) ចេញដំណើរម៉ោង ៥:៤៥នាទីព្រឹក
- ចម្ងាយ ៥ គ.ម (ទាំង បុរស និងនារី) ចេញដំណើរម៉ោង ៦:០០នាទីព្រឹក
- ចម្ងាយ ៣ គ.ម (ទាំង បុរស និងនារី) ចេញដំណើរម៉ោង ៦:១០នាទីព្រឹក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


