Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ការធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នយោបាយរួមជូនដល់មន្ត្រី គឺជាការគ្រប់គ្រងសតិអារម្មណ៍មហាជនក្នុងមូលដ្ឋានចូលរួមការពារសុខសន្តិភាព ស្ថិរភាព

បានផុស

នៅ

សម្តេច​កិត្តិ​ស​ង្គ​ហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែងថា ការធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានការណ៍​នយោបាយ​រួម​ជូន​ដល់​មន្ត្រី​គណបក្ស​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​សតិអារម្មណ៍​មហាជន​នៅក្នុង​មូលដ្ឋាន​រៀងៗ​ ខ្លួន​ សំដៅ​ចូលរួម​ការពារ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​ជាតិ​សំខាន់ៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​ស​ង្គ​ហបណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន ចំណុះ​គណៈកម្មាធិការ​បក្ស ខេត្តកណ្តាល​ កាលពី​រសៀល​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ។ មាន​វត្តមាន​អម​សម្តេច​អនុប្រធាន​គណបក្ស​នាឱកាស​នោះ​រួមមាន ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​គណៈ​ចលនា​មហាជន លោក​លោកស្រី អគ្គលេខាធិការរង ប្រធាន អនុប្រធាន​ផ្នែក ចំណុះ​អគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​បក្ស​ខេត្ត ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ព្រមទាំង​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ទូទាំង​ខេត្តកណ្តាល សរុប​ប្រមាណ ៥០០ នាក់​ចូលរួម​។​

លោក គួច ចំរើន ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​ខេត្ត​កណ្តាល បានធ្វើការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ដែល​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ខេត្តកណ្តាល ព្រមទាំង​រាយការណ៍​សង្ខេប​អំពី​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត​ជូន​គណៈអធិបតី​។​

សម្តេច​អនុប្រធាន​បាន​នាំយក​ការសាកសួរ​សុខទុក្ខ​ពី សម្តេច​ប្រធាន​បក្ស សម្តេច​ប្រធានកិត្តិយស និង​សម្តេច​អនុប្រធាន​បក្ស​ជូន​ដល់​មន្ត្រី​គណបក្ស​ទាំងអស់ ក៏ដូចជា​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​គ្រប់​រចនាសម្ព័ន្ធ​ទាំង​អស់​ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​ជូន​គណបក្ស​ក្នុង​រយៈកាល​កន្លងទៅ​នេះ​។ សម្តេច ​បានលើកឡើង​បន្តទៀតថា កិច្ច​ជំនួប​ថ្ងៃនេះ មាន​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានការណ៍​នយោបាយ​រួម​ជូន​ដល់​មន្ត្រី​គណបក្ស​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​សតិអារម្មណ៍​មហាជន​នៅក្នុង​មូលដ្ឋាន​រៀងៗ​ ខ្លួន​ សំដៅ​ចូលរួម​ការពារ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​ជាតិ​សំខាន់ៗ ​ទាំងឡាយ​ ដែល​គណបក្ស​បាន​ខិតខំ​កសាង​ដោយ​លំបាក​៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម