ព័ត៌មានជាតិ
មន្ទីរកិច្ចការនារីខេត្តរតនគិរី រៀបចំយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី
មន្ទីរកិច្ចការនារីខេត្តរតនគិរី និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំយុទ្ធនាការអន្តរជាតិ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះ និងបានបញ្ជ្រាបសារអប់រំគន្លឹះទៅកាន់ប្រជាពលរដ្ឋ សំដៅរួមគ្នាលុបបំបាត់អំពើហិង្សាក្នុងគ្រួសារគ្រប់ទម្រង់។ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន លំផាត់ ស្រុកលំផាត់ ក្រោមប្រធានបទ “ជាសកល រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យា ឌីជីថល លើស្ត្រី និងក្មេងស្រី»។

លោក ណាវ តូ អនុប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី បានលើកឡើងថា តាមរយៈប្រវត្តិនៃយុទ្ធនាការអន្តរជាតិ១៦ថ្ងៃ ក្មួយៗពិតជាបានជ្រាបនូវខ្លឹមសារ ដែលបានបញ្ជាក់ពី បញ្ហា អំពើហិង្សា ការរំលោភបំពានសិទ្ធិគ្រប់ទម្រង់ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ ក្នុងនោះរួមមាន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ ការបង្ខិតបង្ខំឱ្យរៀបការមុនអាយុ និងការអនុវត្តសកម្មភាពផ្សេងៗ ដែលបង្កគ្រោះថ្នាក់លើក្រុមមនុស្សគ្រប់ រូប និងស្រទាប់វណ្ណៈជាពិសេសលើក្រុម ជនងាយរងគ្រោះ មានជាអាទិ៍៖ ស្ត្រីនិងក្មេងស្រី ជនមានពិការភាព អ្នកស្រលាញ់ភេទដូចគ្នា, ស្ត្រីចាស់ជរា, ស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិច។

លោកសង្កត់ធ្ងន់ថា៖«ដូចនេះ យុទ្ធនាការអន្តរជាតិ១៦ថ្ងៃ ក្នុងបំណងលើកកម្ពស់ការយល់ដឹងបន្ថែមដល់ក្មួយៗដើម្បីផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបទ ឈានទៅធ្វើការបង្ការ និងទប់ស្កាត់រាល់គ្រប់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី ពិសេស ជនងាយ រងគ្រោះនៅក្នុងសហគមន៍»។
លោក ស្រី ម៉ែន រស្មី អភិបាលរងស្រុកលំផាត់ បានថ្លែងថា អំណរគុណចំពោះមន្ទីរកិច្ចការនារី ដែលតែងតែរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់ អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ នៅទូទាំងខេត្តរតនគិរី។ លោកស្រីសង្កេតឃើញថា ស្ត្រី និងក្មេងស្ត្រីនៅតែទទួលរងគ្រោះនូវអំពើហិង្សាស្ទើគ្រប់ទម្រង់ ដែលបង្កអន្តរាយ ដល់ឆន្ទានុសិទ្ធ របស់ស្ត្រី និងក្មេងស្រី ដោយសារតែភាពខុសគ្នារវាងភេទនិងភេទ រវាងបុរសនិងស្ត្រី រួមមាន អំពើ ហិង្សា លើផ្លូវភេទ ពីដៃគូស្និទ្ធស្នាល ដែលប្រព្រឹត្តដោយអ្នកដទៃ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ ការបង្ខិតបង្ខំ ឬ រៀបការមុនអាយុ និងការអនុវត្តសកម្មភាពដែលបង្កគ្រោះថ្នាក់កើតមានលើក្រុមមនុស្សគ្រប់ស្រទាប់វណ្ណៈ។
លោកស្រីបន្តថា ជារួមយុទ្ធនាការ ១៦ថ្ងៃ គឺជាសកម្មភាពដ៏វិសេសវិសាល ដែលមន្ទីរកិច្ចការនារី រៀបចំឡើងជារៀងរាល់ឆ្នាំ ដោយប្រើប្រាស់វិធីសាស្ត្រ និងប្រធានបទផ្សេងៗគ្នាស្របតាមបរិបទសង្គម។

សូមជម្រាបថា គោលបំណងនៃការរៀបចំយុទ្ធនាការខាងលើនេះ គឺដើម្បីផ្តល់ព័ត៌មាន និងសារគន្លឹះដល់សហគមន៍ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងជនងាយរងគ្រោះ ដើម្បីឆ្លើយតបនឹងការបញ្ឈប់អំពើ ហិង្សាលើស្ត្រី និងក្មេងស្រីឱ្យបានទូលំទូលាយ៕
ដោយ៖ ខៀវ ចាប
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៥ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


