Connect with us

ព័ត៌មានជាតិ

សមិទ្ធផលស្ពានបេតុងថ្មីភ្ជាប់ខណ្ឌឫស្សីកែវ-សែនសុខ បានលាងសម្អាត និងរៀបចំបន្ថែម បម្រើសេវាសាធារណៈ

បានផុស

នៅ

សមិទ្ធផល​ស្ពាន​បេតុង​ថ្មី ភ្ជាប់​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​សែន​សុខ ត្រូវ​បាន​លាង​សម្អាត ឈូស​ដី ផ្លូវ តាម​បណ្ដោយ​ផ្លូវ ៣៣០ សង្កាត់​ស្វាយប៉ាក ដែល​ជា​ផ្លូវ​វាង​ថ្មី​កាត់​ពី​ផ្លូវ ១៣០០ ឆ្ពោះ​ទៅកាន់​ផ្លូវ ៥៩៨ ងាយស្រួល​ធ្វើដំណើរ កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ចូល​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គន់ សោភា ប្រធាន​ការិយាល័យ​សាធារណការ​ខណ្ឌ អម​ដំណើរ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ឱ្យ​ដឹង​ថា សកម្មភាព​នេះ កាលពី​ថ្ងៃ​ទី ៤ ខែ​ធ្នូ ឆ្នាំ ២០២៥ ក្នុង​នោះ លោក​អភិបាល បាន​បញ្ជា​ក្រុមការងារ​របស់​រដ្ឋបាល​ខណ្ឌ ឈូស​ដី បាញ់​ទឹក និង​សម្អាត​កាក​សំណល់​តាម​គែម​ផ្លូវ ដើម្បី​ធានា​ថា​ផ្លូវ​ថ្មី ស្ពាន​ថ្មី មាន​ភាព​ស្អាត និង​សុវត្ថិភាព​សម្រាប់​អ្នក​ធ្វើ​ដំណើរ។

លោក​បាន​បន្ថែម​ថា ផ្លូវ និង​ស្ពាន​បេតុង​ថ្មី​នេះ ក៏​មាន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​គ្រប់គ្រាន់ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ និង​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​រវាង​តំបន់​ជាយក្រុង​ចូល​មក​កាន់​រាជធានី​ភ្នំពេញ។

លោក គង់ សុផល អ្នក​លក់ដូរ​តាម​រទេះ​នៅ​ទីនោះ បាន​លើក​ពី​ចំណាប់អារម្មណ៍​ថា លោក​ពិត​ជា​សាទរ​ដល់​រដ្ឋបាល​ខណ្ឌ​ដែល​ខិតខំ​ដើម្បី​ប្រជាពលរដ្ឋ ហើយ​ពេលនេះ​ផ្លូវ​ស្អាត មាន​ស្ពាន​ថ្មី​ទៀត ធ្វើដំណើរ​រលូន​ជាង​មុន​ខ្លាំង។ ជាពិសេស ស្ពាន​ថ្មី នឹង​ជួយ​ឱ្យ​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​ជាង​មុន ការ​លក់ដូរ ក៏​ងាយ​ជាង​មុន។

ជាមួយ​នេះ លោក ជិន ប៊ុនធឿន ក៏បាន​បញ្ជា​ឱ្យ​ដាក់​គ្រឿងចក្រ​យក​ចេញ​នូវ​ដើមឈើ​ងាប់​ធំៗ ជាច្រើន​ដើម ដែល​គេ​យក​ប្លុង​ចោល​នៅ​ដី​ឡូត៍​មួយ​កន្លែង ដើម្បី​មាន​វិធានការ​បន្ត​ផង​ដែរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម