ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខពលីជីវិតក្នុងបុព្វហេតុការពារជាតិ
សពវីរកងទ័ពជួរមុខកម្ពុជា លោកអនុសេនីយ៍ត្រី ប៉ាត ម៉ៅ នៃកងពលតូចលេខ ២១ ដែលបានពលីជីវិតយ៉ាងអង់អាចនៅសមរភូមិមុខ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ត្រូវបានប្រារព្ធធ្វើពិធីបុណ្យសពនៅគេហដ្ឋានក្នុងភូមិកំពុងស្រែ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្រ្តីរាជការនៃរដ្ឋបាលខេត្តក្រចេះដឹកនាំដោយ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំយោធា មន្ត្រីរាជការក្នុងខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ពលោកអនុសេនីយ៍ត្រី ប៉ាត ម៉ៅ ផងដែរ។
ដំណើរអញ្ជើញរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ នាពេលនេះ គឺជាការបង្ហាញនូវការដឹងគុណ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះការលះបង់ជីវិតរបស់វីរៈជនយើង។
លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត បានសម្តែងនូវក្តីរន្ធត់ និងសោកស្តាយបំផុតចំពោះក្រុមគ្រួសារសព ហើយបានចាត់ទុកការបាត់បង់វីរៈបុរសរូបនេះ ថា ជាការបាត់បង់ដ៏ធំធេងរបស់ជាតិ ។ “វីរភាពរបស់លោកអនុសេនីយ៍ឯក ប៉ាត ម៉ៅ ក្នុងការការពារបូរណភាពទឹកដី គឺជាគំរូដ៏ប្រសើរសម្រាប់យុវជនជំនាន់ក្រោយ និងជាការចងចាំដ៏អមតៈក្នុងប្រវត្តិសាស្ត្រការពារជាតិរបស់យើង អាជ្ញាធរខេត្តក្រចេះ នឹងបន្តយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារវីរៈជនដែលបានពលីគ្រប់រូប”។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្ត លោកទាំងពីរ ក៏បាននាំយកនូវថវិការបស់សម្តេចធិបតី និងលោកជំទាវ ចំនួន ៨០លានរៀល និងថវិការបស់រដ្ឋបាលខេត្តចំនួន ២០លានរៀល និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខ និងផ្តល់កិត្តិយសចុងក្រោយជូនដល់វីរៈជនដែលបានបំពេញកាតព្វកិច្ចជូនជាតិដល់ទីបញ្ចប់៕



អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


