Connect with us

ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់អរគុណ​លោកប្រធានាធិបតី​ដូណាល់ត្រាំដែលបញ្ជាក់​ពី​ការ​ពិត​លើ​បញ្ហា​សៀម​ជាន់​មីន​កន្លង​ទៅ

បានផុស

នៅ

អគ្គនាយកមជ្ឃមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា បាន​អរគុណ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដែល​បាន​បញ្ជាក់​ការ​ពិត​លើ​បញ្ហា​ទាហាន​សៀម​ជាន់​មីន​កន្ល​ងទៅ ដែល​លោក​ថា​ គឺ​ជា​ ឧបទ្ទវហេតុ ខណៈ​ដែល​ថៃ​បាន​ឆ្លើយ​តប​វិញ​ថា​មិន​អាច​ទទួល​យក​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហេង រតនា បាន​សរសេរ​លើ​ហ្វេសបុក​ផេក​របស់​លោក​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ​នេះថា បញ្ហា​ផ្ទុះ​មីន​ដែល​ថៃ​លាបព័ណ៌​កម្ពុជាកន្លង​ទៅ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ និង​ឧបាយកល​ប្រើកម្លាំង​ធ្វើសង្គ្រាម​ឈ្លាន​ពាន​កម្ពុជា​ និង​សំដែង​ក្លែង​ខ្លួន​ជា​តួអង្គ​ជា​អ្នក​គោរព​ច្បាប់​អន្តរជាតិ​ល្អ​ប៉ុណ្ណោះ។

លោក​បានសរសេរ​ថា៖ «ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំសូមសំដែងនូវអំណរគុណឯ.ឧប្រធានាធិបតីDonald J. Trump ដែលបានខិតខំលះបង់និងជំរុញឱ្យមានការគោរពដល់ស្មារតីសន្តិភាពដែលមានស្រាប់! ជាមួយនេះឯ.ឧ​ប្រធានាធបតី​ ក៏បានបញ្ជាក់កាពិតខ្លីពីបញ្ហាគ្រោះថ្នាក់មីនរបស់ទាហានសៀមនានាកន្លងមកជា”ឧបទ្ទេវហេតុ”​»។

លោក​ថា​ថៃ​ដែល​តែង​តែ​ធ្វើ​ខ្លួនជា​អ្នក​គោរព​ច្បាប់​អន្តរជាតិ​តែ​ បាន​បំពាន​អនុសញ្ញា​ជាច្រើន​ដូច​ជា​ អនុសញ្ញាការហាមឃាត់ប្រេីប្រាស់អាវុធគីមី​ អនុសញ្ញាការហាមឃាត់ប្រេីប្រាស់គ្រាប់បែកចង្កោម​ សន្ធិសញ្ញា/អនុសញ្ញាស្តីពីការកំណត់ព្រំដែនកម្ពុជា-សៀម និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស​ ការការពារជនសុីវិលពេលមានសង្គ្រាមជាដេីម។ ចុងក្រោយនេះ​ មេដឹកនាំគ្មានសភាសៀម​នេះ​ មិនស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡេីយ។

​លោក​សរសេរ​បន្ថែម​ថា៖ «ហេីយអ្វីដែលពួកចោរឈ្លានពានបែរជាអាចទទួលបាន​ “ចំពោះការសម្លាប់ជនកម្ពុជាមិនរេីសមុខរួមមានទារក​ ក្មេងៗ​ ប្រជាជន​ និងអាចារ្យ​វត្ត​ជាដេីម»។

បើ​ទោះ​បី​ជា​បាន​និយាយ​ទូរស័ព្ទជាមួយ​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ កាលពី​យប់​ថ្ងៃទី​១៣ ខែ​ធ្នូ ដើម្បី​ឱ្យ​មាន​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀងសន្ដិភាព​ជា​ថ្មី​ក្ដី ក៏​ថៃ​នៅ​តែ​បន្ត​បាញ់​ប្រហារ​ ទម្លាក់​គ្រាប់​បែក មក​លើ​ទឹក​ដី​កម្ពុជាដដែលរហូត​ដល់​ថ្ងៃទី​១៤ ខែធ្នូ​នេះ​។ នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ថៃ​ អនុទីន បាន​សរសរ​លើ​ហ្វេសបុក​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ​ថា​ ថៃ​នឹងបន្ត​សកម្មភាព​យោធា​លើ​កម្ពុជា​រហូត​ដល់​ពេល​ដែល​មាន​អារម្មណ៍​ថា​គ្មាន​ការគំរាម​កំហែងទឹកដី និង​ប្រជាជន​ថៃ។ បន្ថែម​លើ​នេះ​សារព័ត៌មាន​ថៃ​ក៏បាន​ដក​ស្រង់​សំដី​របស់​នាយករដ្ឋមន្ត្រី​នេះ​មក​ចុះ​ផ្សាយផងដែរ​ថា​ «ពេល​នេះ​ថៃ​មិន​ត្រូវ​ការ​ស្ដាប់​អ្នក​ណា​ទាំង​អស់​ទៀត​ហើយ​»

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម