ព័ត៌មានជាតិ
ដើម្បីទប់ទល់សង្គ្រាមសតិអារម្មណ៍ពីថៃ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ទទូចពលរដ្ឋ Block គណនីទាំងនោះចោលតែម្តង
សង្គ្រាមព័ត៌មាន និងសតិអារម្មណ៍ គឺជាសមរភូមិដ៏ក្ដៅមួយ ដែលថៃកំពុងប្រើជាយុទ្ធសាស្ត្របំភ្លៃការពិត បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំបាក់ស្មារតីពលរដ្ឋកម្ពុជា ក្នុងពេលយោធាថៃកំពុងធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធលើកម្ពុជា។ ដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍ដែលបង្កើតឡើងដោយថៃ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានទទូចឱ្យពលរដ្ឋ Block គណនីទាំងនោះចោលតែម្តង។

លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅថ្ងៃចន្ទ ទី១៥ ខែធ្នូនេះ ថា «ព័ត៌មានក្លែងក្លាយច្រើន និងមានគណនីក្លែងក្លាយជាភាសាខ្មែរដែលថៃបានបង្កើត ដើម្បីផ្សព្វផ្សាយព័ត៌មានសតិអារម្មណ៍ច្រើន។ ដូច្នេះបើបងប្អូនសង្ស័យ ឬដឹងច្បាស់ថា ជាគណនីក្លែងក្លាយ សូម Block គណនីនោះចោលតែម្តង និង Report ទៅ Facebook ឬ TikTok ដើម្បីកុំឱ្យគណនីនោះបន្តបំពុលសង្គម»។ ចំពោះករណីគណនីក្នុងស្រុក ឬក្រៅស្រុក ដែលព្យាយាមបំពុលព័ត៌មាន លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យពលរដ្ឋ Unfollow ឬ Unfriend ដើម្បីបញ្ឈប់ការទទួលព័ត៌មាន។
ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានពេលនេះ បន្ទាប់ពីលោកសង្កេតឃើញថា ភាគីថៃបានប្រើយុទ្ធសាស្ត្រក្នុងសង្គ្រាមព័ត៌មាន និងសតិអារម្មណ៍ របស់គេ គឺយុទ្ធសាស្ត្របំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុ ដើម្បីបង្កើតលេសឈ្លានពានកម្ពុជា ដោយថៃបានបង្កហេតុ ដើម្បីបង្វែរស្ថានការណ៍ពីការបែកបាក់ជាតិរបស់គេមកព្រំដែន ហើយពួកគេប្រឌិតរឿង និងចោទប្រកាន់មួលបង្កាច់គ្រប់រឿង ដើម្បីបង្កហេតុជាមួយកម្ពុជា។

បើតាមរដ្ឋមន្ត្រីរូបនេះ ព័ត៌មានដែលថៃបានផ្សព្វផ្សាយ គឺមានចរិតញុះញង់ បញ្ឆេះកំហឹង ឌឺដង និងមួលបង្កាច់រករឿងសព្វគ្រប់មកលើកម្ពុជា។ លោក ថា ពួកគេបង្ករឿងគ្រប់ទម្រង់ដើម្បីបង្កើតលេស និងញុះញង់ឱ្យកម្ពុជាតតាំង។
នៅចំពោះមុខនៃយុទ្ធសាស្ត្របង្កហេតុមួលបង្កាច់នេះ លោក នេត្រ ភក្ត្រា អំពាវនាវឱ្យសាធារណជនទាំងអស់រួមសាមគ្គីគ្នាទប់ស្កាត់ និងបន្សាបការបំភ្លៃ បំផ្លើស និងការមួលបង្កាច់របស់ភាគីថៃ ដោយស្នើសុំអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បន្តតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការរបស់កម្ពុជា ហើយមុននឹងជឿលើការផ្សព្វផ្សាយរបស់ថៃ គឺត្រូវផ្ទៀងផ្ទាត់ជាមុន ឬសាកសួរប្រភពដែលមានការពាក់ព័ន្ធនឹងរឿងនេះ។

កុំចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ព័ត៌មានក្លែងក្លាយ និងកុំយកប្រភពព័ត៌មានពីសារព័ត៌មានថៃមកផ្សព្វផ្សាយបន្តដោយមិនបានផ្ទៀងផ្ទាត់ ព្រោះព័ត៌មានដែលភាគីថៃផ្សព្វផ្សាយជាព័ត៌មានឃោសនា និងជាព័ត៌មានសតិអារម្មណ៍។ ការពិតគឺនៅលើប្រភពព័ត៌មានផ្លូវការរបស់កម្ពុជា និងការពិតនៅកម្ពុជា។
ដំណាលគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់សាធារណជនបន្តចូលរួមនិយាយការពិតនៃការរងគ្រោះរបស់កម្ពុជាពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា តាមរយៈការចែករំលែកផ្សព្វផ្សាយព័ត៌មានពីប្រភពផ្លូវការ និងផលិតព័ត៌មាន និងមាតាដែលបង្ហាញដល់ពិភពលោកពីការពិត ក៏ដូចជាការចូលរួមអំពាវនាវដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា។

សាធារណជន សិល្បករ សិល្បការិនី អ្នកបង្កើតមាតិកា ចូលរួមបង្កើតមាតិកា បន្តចូលរួមកាន់តែខ្លាំងបង្កើតមាតិកាលើកទឹកចិត្តកងទ័ព សាមគ្គីភាពជាតិខ្មែរ និងប្រឆាំងដាច់ខាតលើការឈ្លានពានរបស់ថៃ និងអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានយោធាថៃនេះ។
លោករដ្ឋមន្ត្រី ជឿជាក់ថា សាធារណជន អ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអស់នឹងចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឈ្នះក្នុងការប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់យោធាថៃ ដោយលោក ថា យើងម្នាក់ៗ គឺជាទាហានការពារជាតិម្នាក់៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


