ព័ត៌មានអន្ដរជាតិ
យន្តហោះយោធាអាមេរិកហោះប៊ិះបុកគ្នាជាមួយយន្តហោះដឹកអ្នកដំណើរ ជិតវ៉េណេស៊ុយអេឡា
យន្តហោះដឹកអ្នកដំណើរហោះជិតបុកគ្នាជាមួយយន្តហោះយោធាអាមេរិក នៅជិតឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា [Venezuelan] កាលពីថ្ងៃសុក្រ បើតាមសារព័ត៌មាន Associated Press និង New York Times ។ សារព័ត៌មានទាំងពីរនេះបានរាយការណ៍ដោយដកស្រង់តាមរយៈបណ្តាញទំនាក់ទំនង និងតាមដានទិន្នន័យនៃការហោះហើរ។

ឧបទ្ទវហេតុនេះបានកើតឡើងចំពេលនៃដំណើរការរបស់កងទ័ពជើងទឹកអាមេរិកនៅតំបន់ការ៉ាប៊ីន និងមានការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការវាយប្រហារ «ពួកភេរវករ» នៅលើទឹកដីវេណេស៊ុយអេឡា។
តាមសេចក្តីរាយការណ៍ យន្តហោះ JetBlue Flight ១១១២ បានជួបប្រទះនឹងនាវាដឹកប្រេងរបស់កងទ័ពអាកាសអាមេរិក ខណៈពេលកំពុងធ្វើដំណើរពីតំបន់កោះ Curaçao ដែលជាកោះតូចមួយនៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៃទីក្រុងញូវយ៉ក។ ២០នាទីបន្ទាប់ពីហោះឡើង យន្តហោះនោះស្រាប់តែបាត់បង់កម្លាំងនៅពេលហោះឡើងលើពីដីបានពាក់កណ្តាល។
អ្នកបើកយន្តហោះ JetBlue បាននិយាយថា៖ «យើងស្ទើរតែមានការប៉ះទង្គិចគ្នានៅកណ្តាលអាកាសទៅហើយ។ យន្តហោះរបស់ពួកគេបានឆ្លងកាត់ដោយផ្ទាល់នៅលើផ្លូវហោះហើររបស់យើង … ហើយមិនបានបើកឧបករណ៍បញ្ជូនសំឡេងរបស់ខ្លួនទេ វាពិតគ្រោះថ្នាក់ណាស់» ។
តែអ្នកនាំពាក្យបញ្ជាការដ្ឋានភាគខាងត្បូងរបស់សហរដ្ឋអាមេរិក លោកវរសេនីយ៍ឯក Manny Ortiz បាននិយាយថា៖ «យើងបានដឹងពីរបាយហេតុការថ្មីៗនេះហើយ ទាក់ទងនឹងប្រតិបត្តិការយន្តហោះយោធាអាមេរិក នៅតំបន់ការ៉ាប៊ីន បច្ចុប្បន្នកំពុងពិនិត្យមើលបញ្ហានេះផងដែរ»។
លោកបានបន្ថែមទៀតថា សុវត្ថិភាពនៅតែជាអាទិភាពកំពូល ហើយថាយោធាកំពុងធ្វើការតាមរយៈបណ្តាញសមស្របណាមួយដើម្បីវាយតម្លៃការពិតជុំវិញស្ថានភាពនេះ៕
ណឺ មិនា
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


