ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ការកែផែនការសន្តិភាពរបស់អឺរ៉ុប-អ៊ុយក្រែន ធ្វើឲ្យឱកាសកិច្ចព្រមព្រៀងកាន់តែអាក្រក់
ជំនួយការជាន់ខ្ពស់ផ្នែកគោលនយោបាយការបរទេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងកាលពីថ្ងៃអាទិត្យទី២១ខែធ្នូឆ្នាំ២០២៥ថា វិសោធនកម្មដែលស្នើឡើងដោយអឺរ៉ុប និងអ៊ុយក្រែន ចំពោះសេចក្តីព្រាងផែនការរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន មិនបានជួយឲ្យឱកាសនៃសន្តិភាពយូរអង្វែងប្រសើរឡើងនោះទេ។

យោងតាម Telegraph លោក Yuri Ushakov បាននិយាយថា ការផ្លាស់ប្តូរដែលចង់បានដោយអ្នកចរចាអឺរ៉ុប និងអ៊ុយក្រែន បន្ទាប់ពីមានការព្រួយបារម្ភថា សំណើដើមរបស់អាមេរិកមានលក្ខណៈលម្អៀងទៅរកទីក្រុងមូស្គូនោះ នឹងមិនធ្វើឲ្យឯកសារនេះអាចយកទៅអនុវត្តបានកាន់តែប្រសើរឡើយ។ លោកបានបន្ថែមថា លោកមិនទាន់បានឃើញអត្ថបទដែលបានកែសម្រួលនោះទេ ប៉ុន្តែលោកជឿថា វានឹងមិនជួយជំរុញឲ្យមានដំណោះស្រាយឡើយ។
ការអត្ថាធិប្បាយរបស់លោក Ushakov បានធ្វើឡើងបន្ទាប់ពីបេសកជនរបស់លោកពូទីន គឺលោក Kirill Dmitriev បានជួបជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner នៅរដ្ឋផ្លរីដា បន្ទាប់ពីកិច្ចពិភាក្សាមុនៗរបស់អាមេរិកជាមួយមន្ត្រីអ៊ុយក្រែន និងអឺរ៉ុប។
ការចរចាទាំងនេះផ្តោតសំខាន់លើបញ្ហាថា តើទីក្រុងមូស្គូនឹងយល់ព្រមបញ្ចប់សង្គ្រាម ដែលជាសង្គ្រាមដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកនេះដែរឬទេ ហើយថាតើកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអាមេរិក អាចនឹងមាននិរន្តរភាពដែរឬទេ ចំពេលដែលមានការបែកបាក់គ្នាយ៉ាងខ្លាំងរវាងរុស្ស៊ី អ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិច៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


