Connect with us

កីឡា

មិនធម្មតា! លីគអាមេរិក MLS វិវត្តខ្លួនចូលក្នុងលំដាប់កំពូលទាំង ១០ លើ​លោក

បានផុស

នៅ

លីគបាល់ទាត់កំពូល អាមេរិក (Major League Soccer) បានវិវត្តខ្លួនយ៉ាងលឿន រហូតពេលនេះអាចឈានជើងចូលក្នុងចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ ជាលីគបាល់ទាត់ធំជាងគេបំផុតក្នុងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបតំណាងលីគ MLS

លីគកំពូល អាមេរិក MLS បានប្រឹងពង្រីកសក្តានុពលរបស់ខ្លួនជាយូរមកហើយ តាមរយៈការនាំចូលកីឡាករឆ្នើមៗពីតំបន់ អឺរ៉ុប។ កាលពីឆ្នាំ ២០២៣ ក្លិប Inter Miami សមាជិកលីគកំពូល MLS បានចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Lionel Messi ពី Paris Saint-Germain ដែលធ្វើឱ្យលីគនេះកាន់តែមានការចាប់អារម្មណ៍ខ្លាំង។

ផ្អែកតាមទិន្ន័យពី Opta ដែលជាស្ថាប័នជំនាញវាយតម្លៃលើចំណាត់ថ្នាក់លីគក្នុងពិភពលោក បានបង្ហាញ ថា លីគ MLS បច្ចុប្បន្នបានឡើងចំណាត់ថ្នាក់ស្ថិតនៅក្នុងលំដាប់កំពូលទាំង ១០ ជាមួយលីគបាល់ទាត់ធំៗផ្សេងទៀតក្នុងពិភពលោក។

Lionel Messi

បច្ចុប្បន្ន លីគកំពូល អង់គ្លេស (Premier League) ស្ថិតនៅចំណាត់ថ្នាក់ទី ១, លីគកំពូល អេស្ប៉ាញ (La Liga) ស្ថិតនៅចំណាត់ថ្នាក់ទី ២, លីគកំពូល អាល្លឺម៉ង់ (Bundesliga) ស្ថិតនៅចំណាត់ថ្នាក់ទី ៣, លីគកំពូល អ៉ីតាលី (SerieA) ស្ថិតនៅចំណាត់ថ្នាក់ទី ៤, លីគកំពូល បារាំង (Ligue1) ស្ថិតនៅចំណាត់ថ្នាក់ទី ៥។

រូបតំណាងលីគ Premier League

លីគទី ២ អង់គ្លេស (English Championship) ស្ថិតនៅចំណាត់ថ្នាក់ទី ៦, លីគកំពូល ប៊ែលហ្ស៊ិក (Belgian Pro League) ស្ថិតនៅចំណាត់ថ្នាក់ទី ៧, លីគកំពូល ប្រេស៊ីល (Brazilian Serie A) ស្ថិតនៅចំណាត់ថ្នាក់ទី ៨, លីគកំពូល ព័រទុយហ្គាល់ (Portuguese Primeira Liga) ស្ថិតនៅចំណាត់ថ្នាក់ទី ៩ និងលីគកំពូល អាមេរិក (Major League Soccer) ស្ថិតនៅចំណាត់ថ្នាក់ទី ១០។ ដោយឡែកលីគកំពូល អារ៉ាប៉ីសាអ៊ូឌីត ដែលមានវត្តមានកំពូលកីឡាករ Cristiano Ronaldo លេងនៅទីនោះ ស្ថិតនៅចំណាត់ថ្នាក់ទី ៣០។

Cristiano Ronaldo

គួរឱ្យដឹងថា ការវិភាគចំណាត់ថ្នាក់លីគនេះ គឺផ្អែកលើវិធីសាស្ត្រសំខាន់ៗមួយចំនួន ដូចជា ចំណូលដែលរកបាន កម្រិតការប្រកួតប្រជែង គុណភាពកីឡាករ ឬសមត្ថភាពក្លិបក្នុងការប្រកួតកម្រិតទ្វីប៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GiveMeSport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម