Connect with us

ព័ត៌មានជាតិ

យូនីសេហ្វបង្កើត«ទីកន្លែងកុមារមេត្រី» សម្រាប់កុមារភៀសសឹកលេងកម្សាន្ត និងរៀនសូត្រ

បានផុស

នៅ

ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរងការឈានពានពីទាហានថៃ ប្រជាពលរដ្ឋជាង ៦៣ម៉ឺននាក់ រួមទាំងស្ត្រី និងកុមារ ជាង ៥០ភាគរយ ត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួនទៅរកកន្លែងសុវត្ថិភាព។ សង្គ្រាមឈ្លានពាននេះ ធ្វើឱ្យកុមារមានការភ័យខ្លាច គ្មានអារម្មណ៍សុវត្ថិភាព និងលែងបានទៅរៀនសូត្រនៅក្នុងសាលាដែលពួកគេធ្លាប់រៀនបន្តទៀត។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបទៅនឹងកុមារ និងគ្រួសារដែលរងគ្រោះដោយសារវិបត្តិនេះ អង្គការយូនីសេហ្វប្រចាំកម្ពុជា ក្រោមកិច្ចសហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងបង្កើត «ទីកន្លែងកុមារមេត្រី» ជាកន្លែងដែលអនុញ្ញាតឱ្យកុមារភៀសសឹកអាចលេងកម្សាន្ត រៀនសូត្រ និងមានអារម្មណ៍សុវត្ថិភាពឡើងវិញ។ នេះតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក UNICEF Cambodia កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

អង្គការយូនីសេហ្វ បានឱ្យដឹងថា បុគ្គលិកសង្គមកិច្ចកំពុងទទួលបានការគាំទ្រ និងការបណ្តុះបណ្តាលដើម្បីគ្រប់គ្រងទីតាំងទាំងនេះប្រកបដោយប្រសិទ្ធភាព ដើម្បីពិគ្រោះយោបល់ និងផ្តល់ប្រឹក្សា ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត កាត់បន្ថយភាពតានតឹងរបស់កុមារ និងគ្រួសារ។

ដោយឡែក តាមរយៈកិច្ចសហការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development យូនីសេហ្វ បាននឹងកំពុងចែកចាយសម្ភារៈអនាម័យ ទឹកស្អាត និងជំរុញការអនុវត្តអនាម័យឱ្យបានត្រឹមត្រូវ ដើម្បីជួយការពារសុខភាពរបស់គ្រួសារភៀសសឹកផងដែរ។

ទន្ទឹមនឹងនេះ យូនីសេហ្វ ក៏កំពុងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ដើម្បីរៀបចំទីកន្លែងសិក្សាបណ្តោះអាសន្ន ដោយបាននាំយកសម្ភារៈបង្រៀន និងរៀនសូត្រទៅកាន់ជំរំភៀសសឹកនានា ដើម្បីឱ្យកុមារអាចបន្តទទួលបានការសិក្សា ទោះបីជាស្ថិតក្នុងកំឡុងពេលដែលមានវិបត្តិក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម