Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អំពាវនាវពលរដ្ឋទាំងអស់ ត្រូវប្រែក្លាយពីការឈឺចាប់ នៃសង្គ្រាម ទៅជាការសាមគ្គីគ្នា ការឯកភាពជាតិទាំងមូល ជឿជាក់វីរកងទ័ព និងថ្នាក់ដឹកនាំ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ប្រធាន​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ថ្លែង​នូវ​ការ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ ត្រូវ​ប្រែក្លាយ​ពី​ការឈឺចាប់​នៃ​សង្គ្រាម ឲ្យ​ក្លាយទៅជា​ការ​សាមគ្គី​គ្នា ការឯកភាព​ជាតិ​ទាំងមូល និង​បន្ដ​ជឿជាក់​លើ​វីរ​កងទ័ព​ជួរមុខ​ដ៏​អង់អាច​ក្លាហាន និង​គាំទ្រ ​ព្រមទាំង​ជឿជាក់​លើ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​កំពូលៗ ជា​ច្រើន​រូប​ទៀត ក្នុងការ​ការពារ​បូរណភាព​ទឹកដី បញ្ចៀស​បាន​នូវ​សង្គ្រាម និង​ការ​វិល​ត្រលប់​ទៅ​រក​បទ​ឈប់​បាញ់​នា​ពេល​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ក្នុង​ពេល​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ជនភៀសសឹក និង​គ្រួសារ​កងទ័ព​ជួរមុខ​ចំនួន ៥០៨​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ពាំនាំ​សេចក្ដី​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក​ពី​សំណាក់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ចំពោះ​ពលរដ្ឋ​ទាំងអស់ ដោយ​សេចក្តី​នឹករលឹក និង​ការ​គិតគូរ​អំពី​សុខទុក្ខរបស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង និង​សូម​ជូនពរ​ឲ្យ​​ជួបតែ​សេចក្ដីសុខ​ចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់ លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ អ្នកឧកញ៉ា គៀន ស្រី​នៀង ទ្រី​ភាព ​‚ មហា​សទ្ធា​នុ​រ័ក​សិរី បណ្ឌិត ប៊ុន ហៀ​ង និង​អមរា​នុ​ភ័​ទ្ទ​សិរី កៅ វីណៈ លោកអ្នកឧកញ៉ា លាង ឃុន និង​លោកជំទាវ​ ‚ អ្នកឧកញ៉ា យី រដ្ឋា និង​លោក ប៊ុន តារា ក៏ដូចជា​បណ្តា​ក្រុមហ៊ុន បណ្ដា​សប្បុរសជន ប្រជាជន ដែល​បាន​ចូលរួម​បរិច្ចាគ​ធនធាន​មាន​ទាំង​សម្ភារៈ និង​ថវិកា ដើម្បី​រួមចំណែក​ជួយ​គាំទ្រ​ដល់​សមរភូមិ​ជួរមុខ តាមរយៈ ការ​ជួយ​ដល់​ក្រុមគ្រួសារ​កងទ័ព និង​ក្រុមគ្រួសារ​ដែល​កំពុង​ភៀសសឹក ដើម្បី​លើកទឹកចិត្ដ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ត្រៀមប្រយុទ្ធយ៉ាង​អង់អាច​ក្លាហាន​ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​ដ៏​ឧ​ត្ត​ម​ការពារ​បូរណភាព​ទឹកដីឲ្យ​កាន់​តែមាន​កម្លាំងចិត្ត និង​ភាពកក់ក្ដៅ​ថែមទៀត ក៏ដូចជា​បង្ហាញ​ពីការដឹងគុណ​ចំពោះ​វីរ​កងទ័ព​ជួរមុខ​ដ៏​អង់អាច​ក្លាហាន ដែល​យើងទាំងអស់គ្នាជា​ប្រជាជន​នៅ​ជួរ​ក្រោយ​រួមគ្នា​គាំទ្រ​ដល់​កងទ័ព​ជួរមុខ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ ត្រូវ​ប្រែក្លាយ​ពី​ការឈឺចាប់​នៃ​សង្គ្រាម ឲ្យ​ក្លាយទៅជា​ការ​សាមគ្គី​គ្នា ការឯកភាព​ជាតិ​ទាំងមូល និង​បន្ដ​ជឿជាក់​លើ​វីរ​កងទ័ព​ជួរមុខ​ដ៏​អង់អាច​ក្លាហាន និង​គាំទ្រ ​ព្រមទាំង​ជឿជាក់​លើ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង​ថ្នាក់ដឹកនាំ​កំពូលៗ ​ជាច្រើនរូប​ទៀត ក្នុងការ​ការពារ​បូរណភាព​ទឹកដី បញ្ចៀស​បាន​នូវ​សង្គ្រាម និង​ការ​វិល​ត្រលប់​ទៅរក​បទ​ឈប់​បាញ់​នា​ពេល​ខាងមុខនេះ។

អំណោយ​សម្រាប់​អ្នកចូលរួម​កម្មវិធី​ថ្ងៃ​ចំនួន ៥០៨​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន មី ៥​កញ្ចប់​‚ ទឹកត្រី ១​ដប ​‚ ទឹកស៊ីអ៊ីវ ១​ដប ​‚ ត្រីខ ១​កំប៉ុង ​‚ ឆៃប៉ូវ ១​កញ្ចប់ ​‚ ទឹក​សុទ្ធ ១​កេស​ ‚ អង្ករ ២០​គីឡូក្រាម ​‚ សាប៊ូ​លាងចាន ១​ដប ​‚ សាប៊ូ​បោក​ខោអាវ ១​គីឡូក្រាម ​‚ ប្រហុក ១​គីឡូក្រាម​ ‚ អាវ​រងា ឬ​ភួយ ​‚ វីតាមីន​កូនក្មេង ១​កញ្ចប់ ថវិកា​មួយ​ចំនួន៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម