Connect with us

ព័ត៌មានអន្ដរជាតិ

ទិន្នផលរោងចក្រ​ថៃខែវិច្ឆិកា ធ្លាក់ចុះមិននឹកស្មានដល់ ដោយ​ជម្លោះព្រំដែន និងបញ្ហាផ្សេងៗ

បានផុស

នៅ

ក្រសួងឧស្សាហកម្មថៃបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ​សន្ទស្សន៍ផលិតកម្ម​ថៃ (MPI) ដែលបង្ហាញពីទិន្នផលផលិតកម្មរោងចក្រ​ឧស្សាហកម្ម ​បានធ្លាក់ចុះ​មិននឹកស្មានដល់ ៤,២៤% ​កាលខែវិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នា​នៅឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខចុងក្រោយនេះ គឺជាសូចនាករមួយដែលបង្ហាញពីឧបសគ្គកំណើនសេដ្ឋកិច្ចថៃ និងកើតឡើងដោយសារតែ​ទិន្នផលផលិតកម្ម​ប្រេងឥន្ធនៈទាប ប្រាក់បាតឡើងថ្លៃ និងជម្លោះព្រំដែនជាមួយ​កម្ពុជា។

មែនទែនទៅ ការធ្លាក់ចុះ ៤,២៤% គឺធ្ងន់ធ្ងរជាងការរំពឹងទុករបស់សេដ្ឋវិទូក្នុងការស្ទង់មតិរបស់រ៉យទ័រ ដែល​ព្យាករថាវានឹង​កើនឡើងតិចតួច​ ០,៨% ធៀបនឹង​កំណើន ០,០៤% នៅខែតុលា។ ក្នុងខែរយៈពេល ១១ ខែ សន្ទស្សន៍ MPI របស់ថៃ បាន​ធ្លាក់ចុះ ១,០៩% ធៀបនឹង​រយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤។

ក្រសួងឧស្សាហកម្មថៃបាន​ឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​​ថា ​​ប្រាក់​បាត​ឡើង​ថ្លៃ​បាន​ជំរុញ​ឱ្យ​តម្លៃ​នាំចេញ​កើនឡើង និង​បាន​ធ្វើ​​ឱ្យការ​ប្រកួតប្រជែង​របស់​ថៃ​ថយ​ចុះ។ ​តម្លៃប្រាក់បាត បាន​កើនឡើងប្រហែល ១០% ​នៅ​ឆ្នាំ​នេះ ​ដែលនេះជាកំណើនខ្លាំងខ្លាបំំផុតទី២នៅអាស៊ី។

ជាមួយគ្នានោះ ទឹកជំនន់​នៅ​ភាគ​ខាងត្បូង ជម្លោះព្រំដែនជាមួយកម្ពុជា និង​​ការធ្លាក់ចុះនៃភ្ញៀវទេសចរ​បរទេស ដែលកាត់បន្ថយតម្រូវការ ​ក៏បាន​ប៉ះពាល់​ដល់​ទិន្នផល​ផលិតកម្មថៃផង​ដែរ ទោះបីជា​ការ​នាំចេញ និង​ការផលិត​រថយន្ត​​កើនឡើង ហើយរដ្ឋាភិបាលចេញគោលនយោបាយជំរុញសេដ្ឋកិច្ចមួយចំនួនក៏ដោយ។ ​

យោងតាមសហព័ន្ធឧស្សាហកម្មថៃ ការផលិតរថយន្តនៅ​ថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តក្នុងតំបន់ បានកើនឡើង ១១% ក្នុងខែវិច្ឆិកា ​ឆ្នាំលើឆ្នាំ ហើយ​អាចឈានដល់គោលដៅ​ ១,៤៥ លានគ្រឿងសម្រាប់រយៈពេលពេញមួយឆ្នាំ។

ដោយឡែកលោក​ Supakit Boonsiri ប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មរបស់ក្រសួង បាននិយាយប្រាប់អ្នកសារព័ត៌មាន​ថា ក្រសួងឧស្សាហកម្ម​មិនផ្លាស់ប្ដូរទស្សនវិស័យរបស់ខ្លួនលើ​ទិន្នផលរោងចក្រនោះទេ ដោយនិយាយថា ​វានឹងធ្លាក់ចុះ ០,៧៥% នៅឆ្នាំនេះ និងកើនឡើងពី ១​-២% នៅឆ្នាំក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម