ព័ត៌មានជាតិ
សណ្ឋាគារលំដាប់ផ្កាយ ៥ នឹងលេចរូបរាងក្នុងខេត្តស្ទឹងត្រែងនៃភូមិភាគឦសាន
សណ្ឋាគារលំដាប់ផ្កាយ ៥ នឹងលេចរូបរាងក្នុងខេត្តស្ទឹងត្រែង ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន។
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែងបានឲ្យកម្ពុជាថ្មីដឹងថា នៅឆ្នាំ ២០២៥ ខេត្តស្ទឹងត្រែងទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងកសិកម្ម។
លោកបានលើកពីគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ ក្នុងនោះមានការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ នៅក្នុងក្រុងស្ទឹងត្រែង ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ ២០២៦ ទៅ។


ក្រោមយន្តការនៃ «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន» ខេត្តស្ទឹងត្រែងទទួលបានការវិនិយោគសាងសង់មន្ទីរព្យាបាល សាកលវិទ្យាល័យ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងស្ទឹងត្រែង។ ក្រៅនេះក៏មានគម្រោងពាក់ព័ន្ធវិស័យកសិកម្ម កសិឧស្សាហកម្ម និងគម្រោងសំខាន់ៗផ្សេងទៀតដែលផ្តោតលើការដាំដុះដំណាំហូបផ្លែ និងដំណាំរយៈពេលវែង។
បើតាមលោក ម៉ែន គុង ដំណាំដែលត្រូវបានលើកទឹកចិត្តក្នុងការវិនិយោគរួមមាន កៅស៊ូ ចេក និងធុរេនជាដើម។
រដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាន» ដែលមានវិសាលាភាពគ្របដណ្តប់លើខេត្តចំនួន ៤ គឺ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង ខេត្តមណ្ឌលគិរី ។
ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ក្រុមការងារ «ច្រកចេញចូលតែមួយ» ត្រូវបានបង្កើតឡើង ដើម្បីពិនិត្យ និងអនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព។
រាជរដ្ឋាភិបាលនឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗចំនួន ៣ ក្នុងនោះ រួមមាន៖ ទី១). វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២). ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ, និង ទី៣). ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួល នីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


