ជីវិតកម្សាន្ដ
ឈិនឡុង ទទួលស្គាល់កំហុស ដែលចិញ្ចឹមកូនតឹងតែងពេក
Jackie Chan ឬទស្សនិកជននិយមហៅថាតួឈិនឡុងក្នុងវិស័យភាពយន្តចិនក្បាច់គុណចិន កាលពីប៉ុន្មានថ្ងៃនេះបានសារភាពកំហុសជាសាធារណៈកាលពីអតីតកាលក្នុងតួនាទីជាឪពុក ដោយបង្ហាញពីទំនាក់ទំនងដ៏តានតឹងជាមួយកូនប្រុស គឺ Jaycee Chan ថា អ្នកទាំងពីរនិយាយគ្នាតាមទូរស័ព្ទតែម្តងគត់ក្នុងមួយឆ្នាំ។

តួប្រុសក្នុងពិភពក្បាច់គុណបានពន្យល់ថា កាលពីមុន ទំនាក់ទំនងរបស់ពួកគេបានក្លាយសោះកក្រោះខ្លាំង រហូតដល់ចំណុចមូយគឺឪពុកកូននិយាយគ្នាតាមទូរស័ព្ទតែម្តងគត់ក្នុងមួយឆ្នាំ ភាគច្រើនសម្រាប់តែការជូនពរថ្ងៃកំណើតប៉ុណ្ណោះ។
ក្នុងពេលដែលលោកមានចេតនាល្អដល់កូនប្រុស នេះបានក្លាយជាប្រភពនៃសម្ពាធសម្រាប់កូន ព្រោះគាត់តែងតែត្រូវបានឪពុកស្តីបន្ទោស ឬរិះគន់ ដែលបណ្តាលឲ្យ Jaycee មានអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរក្នុងការទាក់ទងគាត់។
តារាសម្តែងដ៏ល្បីល្បាញរូបនេះ បានទទួលស្គាល់ថា គាត់បានប្រើរបៀបចិញ្ចឹមកូនដ៏តឹងរ៉ឹងពេក ដោយមើលអ្វីៗគ្រប់យ៉ាងតាមរយៈកែវភ្នែករបស់គាត់ ហើយមិនអនុញ្ញាតឲ្យកូនប្រុសបញ្ចេញមតិ ឬរស់នៅដោយសេរី។ គាត់បាននិយាយថា «ខ្ញុំមិនបាននិយាយជាមួយគាត់ច្រើនទេ ខ្ញុំមិនបានសរសើរគាត់ច្រើនទេ ហើយគាត់ស្ទើរតែមិនដែលនិយាយអ្វីល្អៗតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬកន្លែងផ្សេងទៀតទេ»។ លោកបាននិយាយ ដោយទទួលស្គាល់ថាវាជាកំហុសដែលខ្លួនសោកស្តាយនៅថ្ងៃនេះ។
ឈិន ឡុង ក៏បានបង្ហាញផងដែរថា មានពេលមួយ បន្ទាប់ពីគាត់បានស្តីបន្ទោសកូនប្រុសយ៉ាងខ្លាំង Jaycee ថែមទាំងបាននិយាយថា «កុំទូរស័ព្ទមកជូនពរខ្ញុំឲ្យរីករាយថ្ងៃកំណើត។ ប្រយោគនោះធ្វើឲ្យគាត់គិត និងដឹងថា ភាពតឹងរ៉ឹងរបស់គាត់បានបង្កើតគម្លាតរវាងឪពុក និងកូនប្រុសដោយមិនដឹងខ្លួន។
យ៉ាងណាមិញ បន្ទាប់ពីការចេញផ្សាយបទសម្ភាសន៍ភ្លាមៗនោះ មានប្រតិកម្មយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការអាណិតអាសូរ និងមើលឃើញពីភាពក្លាហានរបស់ឈិនឡុង ក្នុងការទទួលស្គាល់កំហុសរបស់គាត់ដោយបើកចំហថាជាសញ្ញានៃការរីកចម្រើន និងការរៀនសូត្រក្នុងតួនាទីជាឪពុក មិនមែនគ្រាន់តែជាតារាល្បីនោះទេ។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងឪពុកកូន ត្រូវបានគេមើលឃើញថាមានភាពប្រសើរឡើងជាបណ្តើរៗ។ ទោះបីជាពួកគេមិនបានបង្ហាញខ្លួនជាមួយគ្នាញឹកញាប់ក៏ដោយ ក៏ពួកគេបានធ្វើការជាមួយគ្នានៅក្នុងខ្សែភាពយន្ត «Railroad Tigers» ហើយត្រូវបានគេរាយការណ៍ថាបានជួបគ្នាក្នុងឱកាសឯកជន ដូចជាពិធីមង្គលការរបស់មិត្តភក្តិកាលពីដើមឆ្នាំនេះ ដែលបានក្លាយជាប្រធានបទនៃការពិភាក្សានៅក្នុងឧស្សាហកម្មកម្សាន្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
តុលាការ ថៃ សម្រេចកាត់ទោស អតីតម្ចាស់ MU ជាប់គុក ២ ឆ្នាំ ទោះកំពុងរត់គេចខ្លួនក្ដី
-
សន្តិសុខសង្គម១៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


