កីឡា
ផ្លូវការ! រកឃើញក្រុមខ្លាំងឡើងវគ្គ ១៦ ក្រុមចុងក្រោយ ពានសម្តេចតេជោថ្នាក់ជាតិ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ បានរកឃើញគ្រប់ក្រុមឡើងមកកាន់វគ្គ ១៦ ក្រុមចុងក្រោយថ្នាក់ជាតិហើយ ខណៈក្រុមខេត្តបាត់ដំបង គឺជាក្រុម ទទួលបានកៅអីចុងក្រោយគេ។

ក្រុមខេត្តបាត់ដំបង បានទទួលកៅអីឡើងមកកាន់វគ្គ ១៦ ក្រុមពានសម្តេចតេជោថ្នាក់ជាតិរដូវកាល ២០២៥/២៦ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គជម្រុះកាលពីរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ ម្សិលមិញ ដោយយកឈ្នះលើក្រុមខេត្ត កំពង់ស្ពឺ ក្នុងលទ្ធផល ១០ ទល់នឹង ០។

ដូច្នេះក្រុមទាំង ១៦ ដែលឡើងមកកាន់វគ្គ ១៦ ក្រុមបានរកឃើញអស់ហើយ ដោយក្រុមក្នុងលីគកំពូលកម្ពុជា Cambodian Premier League មានចំនួន ១១ ក្រុម រួមមាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ បឹងកេត ណាហ្គាវើលដ៍ អឹមអូអាយ កំពង់ដេវ៉ា វិសាខា កងយោធពលខេមរភូមិន្ទ គិរីវង្សសុខសែនជ័យ អាយអេសអាយ ដង្កោរសែនជ័យ និង ឡាយហ្វ ខេត្តព្រះសីហនុ។

ចំណែក ៥ ក្រុមទៀត ទទួលបានកៅអីមកពីការប្រកួតពានរង្វាន់សម្តេចតេជោថ្នាក់ខេត្ត រួមមាន ភ្នំពេញហ្គាឡាក់ស៊ី ខេត្តត្បូងឃ្មុំ ឡាយអ៉ិនឃីងខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។

គួរបញ្ជាក់ ថា ក្រុមជើងឯកនៃពានសម្តេចតេជោថ្នាក់ខេត្ត បានទៅលើក្រុមខេត្ត កំពង់ចាម បន្ទាប់ពីពួកគេយកឈ្នះលើក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាបនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២ ទល់នឹង ១៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


