Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសព្រមានពីហានិភ័យ ខណៈចិនធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់

បានផុស

នៅ

រដ្ឋាភិបាលចក្រភពអង់គ្លេសបានចេញការព្រមានជាផ្លូវការមួយកាលពីថ្ងៃអង្គារទី៣០ខែធ្នូ ដោយថ្លែងថា សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ប្រទេសចិនជុំវិញកោះតៃវ៉ាន់ បានធ្វើឲ្យកើនឡើងយ៉ាងខ្លាំងនូវ «ហានិភ័យនៃការកើនឡើងភាពតានតឹង» ក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យទ័រ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស​ អ្នកនាំ​ពាក្យ​បានបញ្ជាក់សាជាថ្មីនូវជំហរយូរអង្វែងរបស់ចក្រភពអង់គ្លេសថា បញ្ហាតៃវ៉ាន់ត្រូវតែដោះស្រាយដោយសន្តិវិធី។ ក្រសួង​បានលើកឡើងថា «សមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ បានបង្កើនភាពតានតឹងឆ្លងកាត់ច្រកសមុទ្រ និងហានិភ័យនៃការកើនឡើងជម្លោះ» ព្រមទាំងបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់រក្សាការអត់ធ្មត់ និងជៀសវាងការប៉ុនប៉ងឯកតោភាគីណាមួយក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមនៃលំហាត់​យោធា​«​Justice Mission 2025» ដែលជាសមយុទ្ធបាញ់គ្រាប់ពិតដោយកងទ័ពរំដោះប្រជាជនចិន។ សមយុទ្ធទាំងនេះត្រូវរាយការណ៍ថាមានការចូលរួមពីកងកម្លាំងជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងរ៉ុក្កែត ដើម្បីធ្វើការសាកល្បងបិទខ្ទប់កោះតៃវ៉ាន់ទាំងស្រុង។ ក្រសួងការពារជាតិតៃវ៉ាន់បានថ្កោលទោសសកម្មភាពទាំងនេះថាជា «ការបង្កហេតុដ៏គ្រោះថ្នាក់»។

ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍បានឆ្លើយតបយ៉ាងរហ័ស ដោយច្រានចោលការលើកឡើងរបស់ចក្រភពអង់គ្លេសថាជា «ការបំភ្លៃការពិត» និងជា «ការភូតកុហក»។ ទីក្រុងប៉េកាំងប្រកាន់ជំហរថា សមយុទ្ធទាំងនេះគឺជាការឆ្លើយតប «ស្របច្បាប់ និងចាំបាច់» ចំពោះសកម្មភាពអបគមន៍ និងការជ្រៀតជ្រែកពីបរទេស ជាពិសេសដោយលើកឡើងពីការលក់អាវុធរបស់សហរដ្ឋអាមេរិកដល់តៃវ៉ាន់នាពេលថ្មីៗនេះ។

ជម្លោះផ្នែកការទូតនេះបានបន្ថែមសម្ពាធបន្ថែមទៀតលើទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិន ពាក់ព័ន្ធ​នឹង​ភាពយឺតយ៉ាវក្នុងការអនុម័ត «ស្ថានទូតខ្នាតយក្ស» ថ្មីរបស់ចិនក្នុងទីក្រុងឡុងដ៍ និងក្តីបារម្ភផ្នែកសន្តិសុខជាតិដែលកំពុងបន្តពាក់ព័ន្ធនឹងបញ្ហាចារកម្ម៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម