Connect with us

ព័ត៌មានអន្ដរជាតិ

ភាពយន្ត Avatar: Fire and Ash រកប្រាក់​បាន ជាង ១ប៊ីលានដុល្លា​រពី​ការលក់​សំបុត្រ​នៅទាំង​ពិភពលោក

បានផុស

នៅ

រឿង «Avatar: Fire and Ash» ជា​ភាព​យន្ត​ទី៤ របស់​ ​លោក James Cameron ជាអ្នក​ដឹកនាំ​សម្តែង ​ដែល​ទទួលបាន​ការគាំទ្រយ៉ាង​ច្រើន និង​រក​ចំណូល​បាន​លើស​ពី​១ប៊ីលាន​ដុល្លារ​នៅ​ទូរ​ទាំង​ពិភពលោក ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក James Cameron ឈរខាង​ឆ្វេង និង លោក Alan Bergman។ Reuters

តាម​សារព័ត៌មាន Reuters ឱ្យ​ដឹង​ថា ខ្សែ​ភាព​យន្ត​នេះ​ផ្តល់​ជូន​ទស្សនិក​ជន​ទៅ​កាន់​ភព​ផែន​ដីមួយ​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៃ​ភព​ Pandora អាច​លក់​សំបុត្របានចំនួន ១.០៣ប៊ី​លាន​ដុល្លារ​ក្នុង​ការ​លក់​សំបុត្រ​ទូទាំង​ពិភព​លោក ​នេះ​បើតាមក្រុមហ៊ុន​ Walt Disney Studios និយាយកាល​ពី​ថ្ងៃ​អាទិត្យ​។

ជាក់​ស្តែង ភាព​យន្ត​ Fire and Ash គឺ​ជា​ភាព​យន្ត​ទី៣ ក្នុងរឿង Avatar ដែល​រក​ចំណូល​បាន​សរុប ៦.៣៥ប៊ី​លាន​ដុល្លារ​ ទូទាំង​ពិភពលោក​។

លោក Paul Dergarabedian ប្រធានផ្នែក​​ទីផ្សារ​ បាន​កត់​សម្គាល់​ថាភាព​យន្ត ៣D ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​មើល​ឃើញ​គឺ​ផលិត​ឡើង​​សម្រាប់​សម្តែង​​នៅ​​ក្នុង​រោង​កុន​ ហើយ​តែងទទួល​បាន​ការសរសើរ​ថា៖ «ភាព​យន្ត​ទាំង​អស់របស់ Avatar បាន​​ទាក់​ទាញ​ទស្ស​និក​ជន​ឱ្យ​មក​រោង​កុនជាបន្តបន្ទាប់​​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ខ្សែ​ភាព​យន្ត​ដំបូង​ក្នុង​រឿង Avatar ដំណើរ​ការ​ក្នុង​ឆ្នាំ ២០០៩​ ​​លក់​​សំបុត្រ​បាន​ចំនួន ២.៩ប៊ី​លាន​ដុល្លារ​ទូ​ទាំង​ពិភព​លោក ក្លាយ​ជា​ភាព​យន្ត​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ បើ​ទោះ​បី​ជា​រឿង​នេះ​​នៅ​​ក្រោយ​​រឿង «Gone With the Wind» កាល​ឆ្នាំ១៩៣៩ បន្តិច​ក៏​ដោយ ដោយសារតែការកែ​ប្រែមួយ​ចំនួន​នូវ​អតិ​ផរណា និង​តម្លៃ​សំបុត្រ​ជា​មធ្យម​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​។

តែ​យ៉ាង​ណា​ ១៣​ឆ្នាំ​ក្រោយ​មក នៅ​​ឆ្នាំ២០២២ រឿង «Avatar: The Way of Water» ​បើក​ដំណើរ​ការ រក​ចំណូល​បាន​ជាង​ ២.៣ប៊ីលាន​ដុល្លារ​ទូ​ទាំង​ពិភព​លោក និង​បាន​ឈ្នះ​ពាន​រង្វាន់​អូស្ការ​សម្រាប់​សមិទ្ធិ​ផល​ដ៏​ល្អ​បំផុត​នៅ​ក្នុង​បែប​ផែន​រូបភាព​ដ៏​ប្រណិតៗ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម