ព័ត៌មានអន្ដរជាតិ
លោក James Cameron ថា ការផ្ទុះយាន Titan គឺដូចគ្នាបេះបិតនឹងសោកនាដកម្មលិចកប៉ាល់ Titanic
លោក James Cameron ដែលជាអ្នកដឹកនាំរឿង Titanic ដ៏ល្បីល្បាញ ហើយក៏ជាអ្នកជំនាញខាងមហាសមុទ្រ គិតថាការផ្ទុះយាន Titan និងគ្រោះមហន្តរាយ Titanic កាលពីមួយសតវត្សមុន គឺមានលក្ខណៈស្រដៀងគ្នាខ្លាំងណាស់។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅថ្ងៃចន្ទ ទី ១៩ ខែមិថុនា លោក James Cameron ដែលជាអ្នកដឹកនាំរឿង Titanic និងបានមុជទឹក ៣៣ដងកន្លែងដែលកប៉ាល់នេះស្ថិតនៅនោះបានរិះគន់ការធ្វេសប្រហែសរបស់ OceanGate ។
ជាចម្បងក្នុងចំណោមការរិះគន់របស់លោក Cameron គឺថាវិធីរបស់ OceanGate ក្នុងការកសាងយាន Titan ចេញពីសរសៃកាបូនគឺមិនសមរម្យស្រាប់ទៅហើយ “មនុស្សនៅ OceanGate មិនបានចងចាំមេរៀនរបស់កប៉ាល់ទីតានិកទេ ខ្ញុំគិតថាវាជាគំនិតអាក្រក់ណាស់ក្នុងការធ្វើឲ្យយានដូចដែលពួកគេបានធ្វើ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺថា ឧបទ្ទវហេតុនេះអាចត្រូវបានចៀសវាងបាន។”
លើសពីនេះ នាយក Cameron បាននិយាយថា យាននេះគួរតែឆ្លងកាត់ដំណើរការសាកល្បង និងវិញ្ញាបនប័ត្រដែលមានឈ្មោះធំៗ ដូចជាក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកជាដើម។ ប៉ុន្តែ Titan មិនបានធ្វើទេ។ លោកបានប្រាប់ CNN ថា “ខ្ញុំគិតថាវាមិនសមហេតុផលទេដែលក្រុមនេះមិនបានឆ្លងកាត់ដំណើរការដ៏តឹងរ៉ឹងនោះ” ។
អ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់ Oscar បាននិយាយថា គាត់មិនភ្ញាក់ផ្អើលទេដែលបានឭអំពីសោកនាដកម្ម Titan កំពុងផ្ទុះ។ នៅពេលដែលគាត់បានឭជាលើកដំបូងអំពីសំឡេងខ្លាំងៗដែលទំនងជាបណ្តាលមកពីកប៉ាល់ Titan ផ្ទុះ គាត់បានទាក់ទងក្រុមអ្នកមុជទឹករបស់គាត់ ហើយបានដឹងថាកប៉ាល់នោះបាត់បង់ការទាក់ទងភ្លាមៗ។
លោកបាននិយាយនៅលើ ABC កាលពីថ្ងៃទី ២២ ខែមិថុនាថា “សេណារីយ៉ូតែមួយគត់ដែលចូលក្នុងក្បាលរបស់ខ្ញុំគឺការផ្ទុះ។ រលកឆក់មានកម្លាំងខ្លាំង ដែលវាបានបំផ្លាញប្រព័ន្ធ decompression របស់កប៉ាល់ និងការផ្គត់ផ្គង់ថាមពលផ្ទាល់របស់វា ដើម្បីរក្សា transponder ដែលជួយតាមដានទីតាំងរបស់កប៉ាល់”។
លោក Cameron ក៏បាននិយាយផងដែរថា សោកនាដកម្ម Titan គឺស្រដៀងទៅនឹងសោកនាដកម្មទីតានិចដែលមនុស្សពាក់ព័ន្ធមិនអើពើនឹងការព្រមាន។ ត្រលប់មកវិញជាងមួយសតវត្ស នៅពេលដែលកប៉ាល់ទីតានិកចាប់ផ្តើមផ្លាស់ទី មនុស្សដែលពាក់ព័ន្ធមិនអើពើនឹងការព្រមាននោះទេ។ កប៉ាល់ទីតានិកនៅតែអាចឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរាត្រីដែលគ្មានព្រះច័ន្ទ ទោះបីជាត្រូវបានព្រមានអំពីផ្ទាំងទឹកកកធំៗក៏ដោយ។ ឥឡូវនេះ ជាងមួយសតវត្សក្រោយមក គ្រោះមហន្តរាយស្រដៀងគ្នាកំពុងកើតឡើងម្តងទៀតនៅកន្លែងដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកដឹកនាំរឿងកប៉ាល់ Titanic ប្រាប់រយៈពេលដែលយាន Titan ផ្ទុះក្នុងសមុទ្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


