ព័ត៌មានអន្ដរជាតិ
លោកត្រាំ អះអាងថា អាមេរិកចំណេញពីជំនួយឲ្យទៅអ៊ុយក្រែន តាមរយៈកិច្ចព្រមព្រៀង«រ៉ែកម្រ»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦ថា រដ្ឋបាលរបស់លោក រំពឹងនឹងទទួលបានមកវិញនូវទឹកប្រាក់ចំនួន៣៥០ពាន់លានដុល្លារ ដែលធ្លាប់ចំណាយលើជំនួយដល់អ៊ុយក្រែន ឬអាច «លើសពីនេះទៅទៀត» តាមរយៈកិច្ចព្រមព្រៀងដ៏សំខាន់មួយពាក់ព័ន្ធនឹងធនធានធម្មជាតិរបស់ប្រទេសមួយនេះ។

យោងតាមសារព័ត៌មាន Pravda ថ្លែងនៅលើយន្តហោះ Air Force One លោកត្រាំបានអះអាងថា សង្គ្រាមនៅអ៊ុយក្រែនបានឈប់ក្លាយជាបន្ទុកសេដ្ឋកិច្ចសម្រាប់អាមេរិកហើយ ដោយសារទីក្រុងវ៉ាស៊ីនតោន កំពុងទទួលបានការទូទាត់សម្រាប់រាល់ការបញ្ជូនជំនួយយោធាទៅកាន់ទីក្រុងកៀវ។
លោកប្រធានាធិបតី បានលើកឡើងពី «កិច្ចព្រមព្រៀងរ៉ែកម្រ» ថាជាយន្តការចម្បងក្នុងការដណ្តើមយកមកវិញនូវមូលនិធិទាំងឡាយ ដែលលោកអះអាងថាត្រូវបាន «ផ្ដល់ឲ្យទទេៗ» ដោយរដ្ឋបាលមុន។ ការលើកឡើងរបស់លោកត្រាំ កើតឡើងបន្ទាប់ពីមានការផ្លាស់ប្តូរគោលនយោបាយអាមេរិក-អ៊ុយក្រែន ទៅជាទម្រង់ពាណិជ្ជកម្ម រួមទាំងការចាប់ផ្ដើមកម្មវិធី «បញ្ជីតម្រូវការអាទិភាពអ៊ុយក្រែន (PURL)» កាលពីខែកក្កដាឆ្នាំ២០២៥។ ក្រោមកម្មវិធីដែលសម្របសម្រួលដោយអង្គការណាតូនេះ សម្ព័ន្ធមិត្តអឺរ៉ុប គឺជាអ្នកចេញថ្លៃសម្រាប់ការបញ្ជូនឧបករណ៍យោធាអាមេរិកពីឃ្លាំងស្តុកដែលមានស្រាប់ទៅឲ្យអ៊ុយក្រែន ដែលនេះប្រៀបដូចជាការបង្កើតទីផ្សារលក់អាវុធសម្រាប់ឧស្សាហកម្មការពារជាតិអាមេរិក។
នៅក្នុងសន្និសីទដដែលនោះ លោកត្រាំ ក៏បានលើកឡើងពីតួលេខអ្នកបាត់បង់ជីវិតដ៏គួរឲ្យរន្ធត់ ដោយលោកអះអាងថា មានទាហានចន្លោះពី ២៥០០០ ទៅ ៣០០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជារៀងរាល់ខែ។ ទោះបីជាលោកបានបញ្ជាក់ជាថ្មីនូវបំណងចង់បញ្ចប់សង្គ្រាមតាមរយៈការចរចាក៏ដោយ ក៏លោកប្រធានាធិបតីនៅតែសង្កត់ធ្ងន់លើគោលនយោបាយ «America First» ចំពោះជំនួយបរទេស។ ជំហរនេះបានបង្កឲ្យមានប្រតិកម្មចម្រុះពីសម្ព័ន្ធមិត្តអឺរ៉ុប ខណៈដែលប្រទេសខ្លះគាំទ្រយន្តការ PURL ចំពោះភាពរហ័សទាន់ចិត្ត ប៉ុន្តែប្រទេសខ្លះទៀតបង្ហាញកង្វល់អំពីអធិបតេយ្យភាពរយៈពេលវែងលើធនធានរ៉ែរបស់អ៊ុយក្រែន ដែលជាសមាសធាតុសំខាន់សម្រាប់ថាមពលបៃតង និងការផលិតបច្ចេកវិទ្យាកម្រិតខ្ពស់៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


