កីឡា
ក្រុមខេត្តបាត់ដំបង ប៉ះ ព្រះខ័នរាជស្វាយរៀង វគ្គ១៦ក្រុម ពានសម្តេចតេជោថ្នាក់ជាតិ
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ វគ្គ ១៦ ក្រុមចុងក្រោយនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីចាប់ឆ្នោតរួចរាល់។

ការចាប់ឆ្នោតជ្រើសរើសដៃគូប្រកួតបានធ្វើនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៦ ដោយក្រុមស្ថិតនៅកម្រិតទាបជាងគេបំផុតក្នុងចំណោម ១៦ ក្រុមចុងក្រោយ គឺ ក្រុមបាត់ដំបង យូណៃធីត ត្រូវជួបនឹងក្រុមខ្លាំងនៃលីគកម្ពុជាគឺ ព្រះខ័នរាជស្វាយរៀង។

ក្រុមបាត់ដំបង យូណៃធីត បានឡើងមកវគ្គ ១៦ ក្រុមចុងក្រោយក្នុងនាមជាក្រុមដែលប្រកួតជម្រុះថ្នាក់ជាតិដោយបានយកឈ្នះក្រុម ខេត្តកំពង់ស្ពឺ ដោយលទ្ធផល ១០-០ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។ ចំណែកក្រុមថ្នាក់ខេត្ត ចំនួន ៤ ផ្សេងទៀតដែលបានឡើងមកវគ្គ ១៦ ក្រុមចុងក្រោយ គឺក្នុងនាមជាក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តគឺ ក្រុមខេត្តកំពង់ចាម (ជើងឯកថ្នាក់ខេត្ត) ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប (លេខ២ថ្នាក់ខេត្ត) ក្រុមខេត្តត្បូងឃ្មុំ (លេខ៣ថ្នាក់ខេត្ត) និងក្រុម ភ្នំពេញហ្គាឡាក់ស៊ី (លេខ៤ ថ្នាក់ខេត្ត)។

ក្រុមម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់គឺ ភ្នំពេញក្រោន ត្រូវជួប ក្រុមខេត្តត្បូងឃ្មុំ ហើយក្រុមខ្លាំង បឹងកេត ត្រូវជួបក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប និងក្រុមវិសាខា ជួបក្រុម ភ្នំពេញហ្គាឡាក់ស៊ី។

ក្រឡេកមកមើលលក្ខន្តិកៈសម្រាប់កីឡាករវិញ គឺក្រុមនីមួយៗអាចចុះឈ្មោះកីឡាករបរទេសបាន ៦ នាក់ ហើយនៅក្នុងការប្រកួតត្រូវបានអនុញ្ញាតឱ្យដាក់កីឡាករបរទេសលេងនៅលើទីលានចំនួន ៤ នាក់ និងកីឡាករចូលសញ្ជាតិខ្មែរ ១ នាក់។ ក្រុមនីមួយៗអាចចុះឈ្មោះកីឡាករចូលសញ្ជាតិខ្មែរ បាន ១ នាក់។ ចំណែកគ្រូបង្វឹកត្រូវមានសញ្ញាប័ត្រទាបបំផុតកម្រិត C License៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


