ព័ត៌មានជាតិ
លោក ហែម សុវត្ថិ បានដឹកនាំគណៈប្រតិភូចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនសហគមន៍ខ្មែរប្រចាំទីក្រុង Troyes ប្រទេសបារាំង
ទីក្រុង Troyes ប្រទេសបារាំង ៖ នារសៀល ថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ លោក ហែម សុវត្ថិ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកតំបន់ Troyes និង Centre-val de Loire ប្រទេសបារាំង បានដឹកនាំគណៈប្រតិភូ ចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយប្រធាន អនុប្រធាន និងសមាជិក-សមាជិកាសាខាគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ប្រចាំទីក្រុង Troyes ប្រទេសបារាំង ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក លុយ ដេវីត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈបារាំង និងជា ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណៈរដ្ឋបារាំង និងមានការចូលរួមពីបងប្អូនប្រជាជនខ្មែរសរុប ជាង ២០០នាក់។

នាឱកាសនោះ លោក ហែម សុវត្ថិ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងការនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សមាជិក-សមាជិកា នៃសាខាគណបក្សប្រចាំទីក្រុង Troyes រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងទ្វីបអឺរ៉ុប។

លោក ហែម សុវត្ថិ បានបង្ហាញការដឹងគុណដល់ វីរៈកងទ័ព វីរៈនគរបាលជាតិដែលបានពលីចំពោះបុព្វហេតុកិច្ចការពារបូរណភាពទឹកដី ពីយោធាថៃដែលបានឈ្លានពាន និងបំផ្លិចបំផ្លាញ មកលើដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកំរោល។ លោក ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរមកពីគ្រប់និន្នាការនយោបាយត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បន្តពហិការឈប់ប្រើប្រាស់ផលិតផលសៀម និងចូលរួមទាំងអស់គ្នាក្នុងការកសាងធនធានមនុស្សរបស់កម្ពុជា ដើម្បីបង្កើនឱកាសអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ព្រមទាំងបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការថ្នាក់ជាតិ និងអន្តរជាតិ។

ជាចុងក្រោយ លោក ហែម សុវត្ថិ បានថ្លែងអំណរគុណដល់បងប្អូនខ្មែរ សរុបប្រមាណ ២,៥០០នាក់ ដែលបានចូលរួមសម្តែងមតិក្នុងនាមជាពលរដ្ឋខ្មែរ កាលទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបង្ហាញពិភពលោកបានដឹងពីសកម្មភាពឈ្លានពានរបស់យោធាសៀម និងអរគុណដល់បងប្អូនសប្បុរសជនដែលបានជួយជា ថ្នាំសង្កូវ និងសម្ភារៈ តាមរយៈក្រុមការងារ ជូនដល់កងកម្លាំងជួរមុខនាពេលកន្លងមក៕





-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


