ព័ត៌មានអន្ដរជាតិ
ថៃ ថា ការវាយប្រហារនៅភាគខាងត្បូងជាអំពើអមនុស្សធម៌ រំលោភគោលការណ៍អន្តរជាតិ
កងទ័ពជើងគោកថៃបានប្រតិកម្មខ្លាំងៗទៅនឹងការបំផ្ទុះគ្រាប់បែកបំផ្លាញស្ថានីយ៍ប្រេងឥន្ធនៈចំនួន១១កន្លែង នៅភាគខាងត្បូង ដោយថ្កោលទោសការវាយប្រហារទាំងនោះថាជាអំពើអមនុស្សធម៌ បំផ្លាញសន្តិភាពនិងរំលោភលើគោលការណ៍អហិង្សាស្របតាមស្ដង់ដារអន្តរជាតិ។

តាមការផ្សាយរបស់ Amarin, អ្នកនាំពាក្យកងទ័ពជើងគោកថៃ Winthai Suvari បាននិយាយកាលពីថ្ងៃអាទិត្យទី១១ខែមករាឆ្នាំ២០២៦ថា៖ «ការវាយប្រហារទាំងនេះធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់សុវត្ថិភាពជីវិត ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ប្រជាពលរដ្ឋស៊ីវិល ហើយវាគឺជាការប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពភ័យខ្លាច និងបំផ្លាញដល់សន្តិភាពនៅក្នុងតំបន់»។
អ្នកនាំពាក្យដដែលបន្តថា ហេតុការណ៍នេះគឺជាការរំលោភច្បាប់ដោយចេតនានិងធ្ងន់ធ្ងរបំផុត ជាអំពើអមនុស្សធម៌ និងមានផលប៉ះពាល់យ៉ាងធំធេង ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ រាល់ទម្រង់នៃអំពើហិង្សាមិនមែនជាដំណោះស្រាយចំពោះបញ្ហាទេ ហើយក៏ជាអ្វីដែលមិនអាចទទួលយកបានដែរ។

ទន្ទឹមនោះ Winthai ក៏សង្កត់ធ្ងន់ផងដែរលើការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីនាំខ្លួនជនល្មើសមកកាត់ទោសតាមផ្លូវច្បាប់។
សូមជម្រាបជាថ្មី កាលពីអាធ្រាត្រថ្ងៃសៅរ៍ឈានដល់ចូលថ្ងៃអាទិត្យ មានការវាយប្រហារបំផ្ទុះគ្រាប់បែកបំផ្លាញស្ថានីយ៍ប្រេងឥន្ធនៈចំនួន១១កន្លែងនៅខេត្ត៣នាភាគខាងត្បូងដូចជា Pattani, Yala និង Narathiwat។

មិនទាន់មានការចាប់ខ្លួនអ្នកវាយប្រហារបាននៅឡើយទេ ប៉ុន្តែអាជ្ញាធរថៃបានចង្អុលចំៗទៅក្រុមផ្តាច់ខ្លួន ថាជាអ្នកនៅពីក្រោយរឿងនេះ។
ក្រោយមក ថៃក៏ដាក់ចេញបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៥ទៀបភ្លឺនៅភាគខាងត្បូង និងកំពុងគិតគូរចាត់វិធានការរឹតបន្តឹងសន្តិសុខបន្ថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


