Connect with us

ព័ត៌មានជាតិ

ធុងសំរាម ១០០ ទៀត ត្រូវបានក្រុមហ៊ុន វឌ្ឍនៈ ប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីយកទៅដាក់នៅតាមមាត់ទន្លេ

បានផុស

នៅ

ធុងសំរាម​ចំនួន ​១០០ ​ធុង​ទៀត ត្រូវបាន​ក្រុមហ៊ុន វឌ្ឍនៈ ​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​ប្រើប្រាស់​ទៅតាម​គោលដៅ​សំខាន់ៗ​ មួយចំនួន​ នៅក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពេលដែល​ក្រុមហ៊ុន Khmer Beverages ក៏បាន​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​ ៣០០​ ធុង ម្តង​រួច​មក​ហើយ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដើម្បី​រួមគ្នា​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ មាន​សោភណភាព អនាម័យ និង​បរិស្ថាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​ទទួល​អំណោយ​ខាងលើ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ១២ ខែ​មករា ​ឆ្នាំ​ ២០២៦​ នេះ ក្រោម​វត្តមាន លោក ឆាយ វីរៈ និង​លោកស្រី តិ​មា វិច្ឆិកា​ល អភិបាលរង​តំណាង លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តំណាង​ក្រុមហ៊ុន វឌ្ឍនៈ នៅ​សាលា​រាជធានី​ភ្នំពេញ។

តាម​ការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង សម្រាប់​ធុងសំរាម​ទាំង ​១០០​ ធុង​ នេះ​ នឹង​យកទៅដាក់​នៅ​តាម​មាត់ទន្លេ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន សោភណភាព អនាម័យ និង​បរិស្ថាន​ល្អ។

ក្នុងឱកាស​នោះ​ លោក ឆាយ វីរៈ ក៏ដូចជា​លោកស្រី​ តិ​មា វិច្ឆិកា​ល ក្នុងនាម លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន វឌ្ឍនៈ ​ដែល​បាន​នាំ​យក​ធុងសំរាម​មក​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ដាក់​តាម​គោលដៅ​សំខាន់ៗ ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​ ៩ ខែ​មករា​ ឆ្នាំ​ ២០១៦​ កន្លងមកនេះ ក្រុមហ៊ុន Khmer Beverages ក៏បាន​ប្រគល់​ធុងសំរាម​ចំនួន ​៣០០ ​ធុង ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ម្តង​រួចហើយ​ដែរ ក្នុង​គោល​បំណង​រួមគ្នា ដើម្បី​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​មាន​អនាម័យ និង​បរិស្ថាន​ល្អ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម