Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​បរិហារ​​អាមេរិក​ថា យក​ UN​ ​បម្រើ​ផល​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ​​

បានផុស

នៅ

​​​តំណាង​កូរ៉េ​ខាង​ជើង​​នៅ​​ឯអង្គការ​សហប្រជាជាតិ បាន​ថ្កោល​ទោសសហរដ្ឋអាមេរិកថាជាប្រទេស «គ្មានការអៀនខ្មាស» ដែល​បាន​ធ្វើឱ្យអង្គការសហប្រជាជាតិ (UN) ក្លាយជាកន្លែងសម្រាប់បម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួន​​ទៅវិញ​​។

ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់វ៉ាស៊ីនតោនថាបានប្រព្រឹត្ត «អំពើឧក្រិដ្ឋដ៏គួរឱ្យស្អប់ខ្ពើម» និងមើលងាយដល់អត្ថិភាពរបស់ UN។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Kim Son Gyong, Reuters.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការរិះគន់​​​​សហរដ្ឋអាមេរិក​លើក​ឡើង​ដោយ​​តំណាង​​របស់​ក្រុង​ព្យុង​យ៉ាង​​​​នៅ​​ឯ​​​អង្គ​ការ​សហ​ប្រជាជាតិ​ក្នុង​​ទី​ក្រុង​ញូវ​យ៉ក​ ​ដោយ​​ការ​បរិហារ​​​រិះគន់​អាមេរិក​ដែល​តែងតែ​ចោទ​ប្រកាន់​ កូរ៉េខាងជើង​​ ជុំវិញ​​ការ​​រំលោភ​ទណ្ឌ​កម្ម​។​ ​​នេះ​បើតាម​​សេចក្តី​​ថ្លែង​ការណ៍មួយ​​ដែល​​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កណ្តាល​កូរ៉េ​។

ក្នុង​សេចក្តី​ថ្លែង​ការ​នោះ​លើក​ឡើង​ថា​៖«អ្វី​ដែល​គួរ​ត្រូវ​បាន​ចោទ​សួរ ​និង​ពិភាក្សា​ដោយ​បើក​ចំហ​នៅ​ក្នុង​អង្គការ​សហ​ប្រជា​ជាតិ ជា​​​បញ្ហា​មិន​ទាន់​សម្រេច​ ជាពិសេស​​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​គួរ​ឱ្យ​ស្អប់​ខ្ពើម​របស់​សហ​រដ្ឋ​អា​មេរិក​ ហើយ​អាមេរិកខ្លួន​ឯង ​​មើល​ងាយ​អត្ថិភាព​របស់អង្គការ​សហប្រជា​ជាតិ​​»។

តែ​យ៉ាង​ណា បេសកកម្ម​របស់​ទី​ក្រុង​ព្យុង​យ៉ាង​មិន​បាន​បញ្ជាក់​ពី​ទង្វើ​ដែល​ចោទ​ជា​សំណួរ​នោះ​ជាអ្វី​ឲ្យ​ច្បាស់​លាស់​ទេ​​​ ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​​កើត​ឡើង​ត្រឹម​តែ​មួយ​សប្តាហ៍​ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​របស់​ប្រធា​នា​ធិប​តី​ វ៉េណេ​ស៊ុយ​អេ​ឡា​ លោក នីកូឡាស ម៉ាឌូរ៉ូ​។

កូរ៉េ​ខាង​ជើង​បាន​លើកឡើង​​ថា៖«ភាព​មិន​សម​ហេតុ​ផល និង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​របស់​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ក្នុង​ការរំ​លោភ ​លើ​អង្គ​ការ​សហ​ប្រជា​ជាតិ​ គឺ​ដើម្បី​បំពេញ​ផល​ប្រយោជន៍​ភូមិ​សាស្រ្ត​នយោ​បាយ​របស់​ខ្លួនសោះ​​ ទង្វើ​នេះ​វា​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឡើយ»។

កូរ៉េខាង​ជើង​ក៏បាន​បន្ថែម​ទៀត​ថា​៖«ទង្វើ​ខុស​ច្បាប់ និង​អសីល​ធម៌​ដែល​គ្មានភាព​​អៀន​ខ្មាស់ ព្យាយាម​ចំអក​លើ​អង្គ​ការ​សហ​ប្រជា​ជាតិ ក្នុង​គោល​បំណង​ដើម្បី​ឯក​តោ​ភាគី និងភាព​​អត្មា​និយម»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាល​ពី​សប្តាហ៍​មុន​បាន​ប្រកាស​ថា​សហ​រដ្ឋ​អាមេរិក​នឹង​ចាក​ចេញ​ពីស្ថាប័ន​​របស់​​​​អង្គ​ការ​សហ​ប្រជា​ជាតិ​មួយ​ចំនួន​ដែល​អាចរហូត​ដល់​៦៦​ ដែល​ខ្លួន​កំណត់​ថា «ផ្ទុយ​នឹង​ផល​ប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក»។

រហូត​មក​ដល់​ពេលនេះ​ ​ប្រទេស​កូរ៉េ​ខាង​ជើង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌ​កម្ម​មួយ​ចំនួន ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ជុំវិញ​កម្ម​វិ​ធី​នុយ​ក្លេ​អ៊ែរ និង​មីស៊ីល​របស់​ខ្លួនផងដែរ​​៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម