Connect with us

ព័ត៌មានជាតិ

នគរបាលជាតិឃាត់ខ្លួនមនុស្ស៧៨នាក់ ដែលជាក្មេងទំនើងអុកឡុកសង្គម  

បានផុស

នៅ

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចនគរបាលជាតិបានបន្តចុះបង្ក្រាបក្មេងទំនើងចំនួន២១ករណី ឃាត់ខ្លួនមនុស្សចំនួន៧៨នាក់។ លោក ទូច​ សុឃៈ ក៏បានឱ្យដឹងពីការបង្ក្រាបករណីល្បែងស៊ីសង ដោយសមត្ថកិច្ចបានបង្ក្រាប៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន២៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនពួកគេទាំងអស់នោះទៅតុលាការ ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និងកំពុងស្វែងរកចាប់ខ្លួន។

គួរបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តតាកែវ។

លទ្ធផលនៃការបង្ក្រាបនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយមិនដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។

គួរកត់សម្គាល់ថាក្នុងសប្ដាហ៍ទី១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីក្មេងទំនើង១៧ករណី ឃាត់ខ្លួនមនុស្ស៥០នាក់បញ្ជូនទៅតុលាការ និងបានបង្ក្រាបករណីល្បែងស៊ីសងចំនួន៣ករណី ឃាត់ខ្លួនជនងប់ល្បែងចំនួន៩នាក់បញ្ជូនទៅតុលាការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម