ព័ត៌មានជាតិ
ពលរដ្ឋក្នុងក្រុងបាត់ដំបងរីករាយ ខណៈផ្លូវជាច្រើនខ្សែបានស្តារស្ថាបនាកាន់តែធំទូលាយ ងាយស្រួលធ្វើដំណើរ
ពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងបានសម្តែងការរីករាយ ខណៈនៅដើមឆ្នាំ២០២៦ ហេដ្ឋារចនាផ្លូវក្នុងក្រុងជាច្រើនខ្សែត្រូវបានអាជ្ញាធរស្ថាបនាជួសជុលឡើងវិញ ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងក៏ដូចជាសាធារណៈជនផង ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។
លោក សាយ ពៅ ពលរដ្ឋរស់នៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបងបានឲ្យដឹងថា ក្នុងនាមលោកជាពលរដ្ឋមួយរូបសម្តែងក្តីរីករាយដែលឃើញមូលដ្ឋានផ្លូវក្នុងក្រុងបានចាប់ផ្តើមស្ដារជួសជុលឡើងវិញ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។


ផ្លូវថ្នល់ជាច្រើនខ្សែក្នុងក្រុងបាត់ដំបងបានចាប់ផ្តើមស្តារជួសជុលឡើងវិញ ដែលកន្លងទៅបង្កការលំបាកសម្រាប់ពលរដ្ឋធ្វើដំណើរ និងធ្វើឲ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មផ្សេងៗ។
កាលពីថ្ងៃថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណះការខេត្តបាត់ដំបង រួមទាំងលោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានចុះពិនិត្យផ្លូវចំនួន ២ ខ្សែ ដែលត្រូវបើកការដ្ឋានស្តារជួសជុលឡើងវិញ។
ផ្លូវទាំង ២ ខ្សែនោះមានផ្លូវលេខ ៤០៩ ដែលត្រូវស្ថាបនាក្រាលបេតុងសសៃដែក មានបណ្តោយប្រវែង ៨៥០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងផ្លូវលេខ ៥៤០ ស្ថាបនាក្រាលកៅស៊ូ DBST មានប្រវែង ៣ ២០០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
កន្លងទៅនេះពលរដ្ឋបានប្រតិកម្មដោយសារផ្លូវជាច្រើនក្នុងក្រុងបាត់ដំបងបានរងការខូចខាត ដែលបង្កការលំបាកនិងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋរហូតបានរិះគន់ដល់ថ្នាក់ដឹកនាំខេត្ត ប៉ុន្តែមន្រ្តីរដ្ឋបាលខេត្តបានពន្យល់ដោយសារពាក់ព័ន្ធការអនុវត្តគម្រោងកែលម្អបរិស្ថានក្រុង រួមទាំងការអភិវឌ្ឍគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត ទើបធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនជាពិសេសផ្លូវថ្នល់រងការខូចខាត បង្កផលប៉ះពាល់ដល់អារម្មណ៍និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
បើតាមមន្រ្តីរដ្ឋបាលក្រុងបាត់ដំបង ក្រោយបញ្ចប់គម្រោងស្ថារប្រព័ន្ធលូទាំងខាងកើត និងខាងលិចស្ទឹងសង្កែរួចរាល់ទាំងស្រុង មន្ទីរសាធារណការនិងដឹងជញ្ជូនខេត្តបាត់ដំបងកំពុងរៀបចំនីតិវិធីបន្តដើម្បីដាក់ដេញថ្លៃការស្ថាបនាផ្លូវចំនួន ២១ ខ្សែទៀតនៅក្នុងដើមខែកុម្ភៈនេះ។
ក្នុងឆ្នាំ ២០២៦ ផ្លូវនៅសល់ ២១ ខ្សែ នឹងត្រូវធ្វើការជួលជុលឡើងវិញ និងប្រមាណ ១០ ខ្សែទៀត រដ្ឋបាលខេត្តនឹងធ្វើការជួសជុលជាបន្តបន្ទាប់៕


អត្ថបទ÷សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


