កីឡា
មិនធម្មតា! សេណេហ្គាល់ មិនចាញ់សោះក្នុងពានអាហ្វ្រិក AFCON 2025 រហូតក្លាយជាជើងឯក
ក្រុមជម្រើសជាតិ សេណេហ្គាល់ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយមិនស្គាល់បរាជ័យសោះក្នុងពានរង្វាន់ទ្វីប អាហ្វ្រិក AFCON 2025 តាំងពីវគ្គក្នុងពូល រហូតដល់វគ្គ ផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាជើងឯក លើកទី ២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ក្រុមជម្រើសជាតិ សេណាហ្គាល់ ដណ្តើមបានជើងឯកពានរង្វាន់ទ្វីប អាហ្វ្រិក AFCON 2025 ជាផ្លូវការ បន្ទាប់ពីយកឈ្នះលើក្រុមម្ចាស់ផ្ទះជម្រើសជាតិ ម៉ារ៉ុក ក្នុងលទ្ធផល ១-០ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ១៩ ខែ មករា ឆ្នាំ ២០២៦។ គ្រាប់បាល់តែ ១ គ្រាប់គត់របស់ សេណេហ្គាល់ គឺរកបានដោយកីឡាករ Pepe Gueye នៅនាទីទី ៩៤។
នេះជាលើកទី ២ ហើយសម្រាប់ក្រុមជម្រើសជាតិ សេណេហ្គាល់ ដែលបានឈ្នះជើងឯកពានរង្វាន់ទ្វីប អាហ្វ្រិក AFCON។ ចំពោះការឈ្នះពាន AFCON ទាំង ២ លើករបស់ សេណេហ្គាល់ សុទ្ធតែមានការចូលរួមចំណែកយ៉ាងសំខាន់ដោយខ្សែប្រយុទ្ធ Sadio Mane ហើយបច្ចុប្បន្នកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកជាវីរបុរសដ៏ពិតប្រាកដរបស់ក្រុមរហស្សនាម «តោតេរ៉ង់ហ្គា»។

នៅក្នុងព្រឹត្តិការណ៍ AFCON 2025 កីឡាករ Sandio Mane បានឈ្នះពានរង្វាន់ កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ បន្ទាប់ពីរកបាន ២ គ្រាប់។ ចំណែកកីឡាករ Brahim Diaz ឈ្នះស្បែកជើងមាស បន្ទាប់ពីរកបានគ្រាប់បាល់ច្រើនជាងគេ ចំនួន ៥ គ្រាប់។ ចុងក្រោយពានរង្វាន់ស្រោមដៃមាស បានទៅលើអ្នកចាំទីជម្រើសជាតិ ម៉ារ៉ុក កីឡាករ Yassine Bono៕

អត្ថបទ៖ សេម កុសល
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


