ព័ត៌មានជាតិ
អតីតកីឡាករជម្រើសជាតិ សុខ សុវណ្ណ ធ្វើតេស្តលើកទី១អវិជ្ជមានតែសមាជិកគ្រួសារ៧នាក់ឆ្លងកូវីដ-19
អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សុខ សុវណ្ណ បានបង្ហោះតាមគណនីហ្វេសប៊ុករបស់គេដោយជូនពរក្រុមគ្រួសារដែលវិជ្ជមានជំងឺកូវីដ-19 ឲ្យឆាប់ជាសះស្បើយឡើងវិញអមដោយរូបថតមានភរិយាកូនប្រុសនិងឪពុកក្មេកផងដែរនាល្ងាចថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ២០២១នេះ ស្របពេលដែលរូបគេធ្វើតេស្ដលើកទី១ចេញលទ្ធផលអវិជ្ជមាន។
បុរសវ័យ២៩ឆ្នាំ ដែលធ្លាប់ប្រកបអាជីពនៅក្រុមបាល់ទាត់តោក្រហម ភ្នំពេញក្រោនក្រុមនាគខៀវបឹងកេត និង ក្រុមសេះលឿងវិសាខារូបនេះ បានសរសេរលើហ្វេសប៊ុករបស់គេថា «សូមទេវតាជួយថែរក្សាពួកគាត់ (អ្នកនៅក្នុងរូបថត)នឹងជូនពរឲ្យអ្នកទាំងអស់គ្នាឆាប់ជានឹងឆាប់បានមកផ្ទះយើងវិញ»។

អ្នកឆ្លងកូវីដ-19ក្នុងគ្រួសារ សុខ សុវណ្ណ មានដល់៧នាក់ គឺភរិយាកូនប្រុសច្បងឪពុកក្មេកម្ដាយក្មេកនិងគ្រួសារម៉ាក់អ៊ំរបស់គេ៣នាក់ទៀត ដែលស្នាក់នៅផ្ទះជាមួយគ្នា។ សុខ សុវណ្ណ ធ្វើតេស្តយកសំណាកលើកទី១រួចរាល់ហើយ ទទួលអវិជ្ជមានដោយរង់ចាំធ្វើតេស្តលើកទី២ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ ពេលនេះ សុវណ្ណនិងកូនប្រុសទី២ និង សមាជិកគ្រួសារ៣នាក់ទៀត កំពុងតែធ្វើចត្តាឡីស័ករង់ចាំលទ្ធផលនៃការធ្វើតេស្តលើកទី២សិន។
សុខ សុវណ្ណ បានប្រាប់ថាអ៊ំប្រុសរបស់គេ លោក អ៊ុយ សុវណ្ណារិទ្ធ ជាអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូនទទួលមរណភាពដោយសារជំងឺកូវីដ-19កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថ្មីៗនេះ។ ប៉ុន្តែគេបានប្រាប់ពីដើមចមដំបូងនៃការរីករាលដាលនៃជំងឺកូវីដ-19លើក្រុមគ្រួសារខ្លួននោះ អាចពាក់ព័ន្ធនឹងករណីនៅផ្សារអូរឫស្សី។

បើនិយាយពីសុខ សុវណ្ណ វិញគេបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅចុងឆ្នាំ២០២០ថ្មីៗនេះក្រោយប្រកបអាជីពនៅលើទីលានវាលស្មៅ អស់រយៈពេលជិត២០ឆ្នាំមកនេះ។ គេធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិតាំងពីឈុតយុវជនដល់ឈុតធំ ហើយខ្សែការពាររូបនេះ ចាប់អាជីពដំបូងជាមួយក្រុមភ្នំពេញក្រោន រហូតដល់ឆ្នាំ២០១៣ ទើបផ្ទេរទៅកាន់ក្រុមបឹងកេត ហើយនៅឆ្នាំ២០១៩បន្តទៅចូលរួមជាមួយក្រុមវិសាខាហើយនៅឆ្នាំជាមួយគ្នាបានខ្ចីជើងទៅភ្នំពេញក្រោនវិញ រហូតដល់ឆ្នាំ២០២០៕
ដោយ ៖ ម៉េងហួរ


-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


