Connect with us

សុខភាព

ទុកណែមឆ្អិនឬសាយ៉បំពងរួច ក្នុងទូទឹកកក អាចបង្កគ្រោះថ្នាក់បំផុត

បានផុស

នៅ

ជាការពិតណាស់ អាហារដែលទុកចោលមួយយប់ សូម្បីតែនៅក្នុងទូរទឹកកកក៏ដោយ នៅតែមានសក្តានុពលបង្កគ្រោះថ្នាក់ដល់សុខភាព។ ណែមឆ្អិនឬសាយ៉បំពងមានគ្រឿងផ្សំដូចជាសាច់ ត្រចៀកឈើ ផ្សិត shiitake ស៊ុត បន្លែ មិនគួររក្សាទុកច្រើនពេកទេ ព្រោះមានហានិភ័យនៃការឆ្លងមេរោគបាក់តេរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ណែមឬសាយ៉ឬគួងជាដើម មុនពេលញ៉ាំ ត្រូវតែបំពងម្តងទៀត ដែលធ្វើឲ្យខ្លាញ់ងាយជ្រាបចូលជ្រៅ ញ៉ាំច្រើន បណ្តាលឲ្យធាត់ និងលើសទម្ងន់។ ការទុកណែមឆ្អិនច្រើនថ្ងៃក៏កាត់បន្ថយចំណង់អាហារផងដែរ មិនបំពេញតម្រូវការអាហារូបត្ថម្ភ។ ណែមឆ្អិនមានរសជាតិឆ្ងាញ់នៅពេលញ៉ាំភ្លាមៗ ចំពោះណែមដែលមិនទាន់បំពង គ្រឿងផ្សំដែលមិនទាន់ចម្អិន និងលាយចូលគ្នាអាចបង្កើតជាតិពុលដែលបង្កគ្រោះថ្នាក់ ដូចជាស៊ុត ផ្សិតជាដើម។

ដូច្នេះ អ្នកមិនគួរធ្វើណែមឆ្អិនច្រើនពេកនៅពេលដែលយកចេញពីទូទឹកក ផ្ទុយទៅវិញ ធ្វើល្មមគ្រប់គ្រាន់សម្រាប់ញ៉ាំមួយពេល ឬញ៉ាំក្នុងពេលថ្ងៃ។ ណែមឆ្អិនមួយចានដែលមានទម្ងន់ប្រហែល ១០០ ក្រាមផ្តល់កាឡូរី ១២០ហើយសាយ៉មួយចានដែលមាន ១០ ដុំជាធម្មតាមានកាឡូរីរហូតដល់ ១,២០០។ ដូច្នេះអ្នកក៏មិនគួរញ៉ាំច្រើនពេកដែរ។ វាគួរតែញ៉ាំជាមួយបន្លែ ដែលទាំងប្រឆាំងនឹងភាពធុញទ្រាន់ មានតុល្យភាពអាហារូបត្ថម្ភ និងជួយរំលាយអាហារបានល្អជាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ផ្លែស៊ូ អាចបន្សាបជាតិពុលក្នុងថ្លើម ដោយប្រសិទ្ធភាព
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម