Connect with us

ព័ត៌មានជាតិ

​បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ​ត្រូវបន្តទំនើបកម្ម ​ដើម្បីឆ្លើយតប​នឹងយុគសម័យឌីជីថល​

បានផុស

នៅ

នៅក្នុងសម័យដែលបច្ចេកវិទ្យាសកលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស​ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ​ក៏​ត្រូវ​ការការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់រដ្ឋាភិបាល ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហួត ឃាងវេង ​រដ្ឋលេខាធិការក្រសួងព័ត៌មាន​ បានលើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាននៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ អំពី​សារៈសំខាន់​នៃការធ្វើ​ទំនើប​កម្ម​ប្រព័ន្ធផ្សព្វ​ផ្សាយ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យសមស្របនឹងបរិបទយុគសម័យឌីជីថល។

​ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឌីជីថល នឹងជួយលើកកម្ពស់ភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងមាតិកាកម្សាន្ត ឲ្យកាន់តែឆាប់រហ័ស និងទូលំទូលាយ ស្របតាមការផ្លាស់ប្តូររបៀបរស់នៅ​របស់​ប្រជា​ពលរដ្ឋក្នុងសង្គមទំនើប។​

​មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ ​បានផ្តោតសំខាន់ទៅលើការធានាឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និង​មាន​គុណភាព ព្រមទាំងការគ្រប់គ្រង និងទប់ស្កាត់បញ្ហាព័ត៌មានក្លែងក្លាយ ដែលកំពុងរីករាល​ដាល​តាមបណ្តាញ​ឌីជីថល។​

​លោក ហួត ឃាងវេង ​ក៏បានលើកឡើងពីការអនុវត្តប្រព័ន្ធគ្រប់គ្រងការផ្សាយមាតិកា​ និង​ពាណិជ្ជកម្ម រួមជាមួយនឹងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ដែលស្ថិតក្រោមការ​គ្រប់គ្រង​របស់រដ្ឋ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្តពីសាធារណជន។​

​ការធ្វើបរិវត្តកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់ ក្នុងការលើ​ក​កម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ ឲ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសកល និងការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម